កិច្ជព្រមព្រៀងអនុសញ្ញារួម រវាង ក្រុមហ៊ុនសាប្រ៊ីណា ( ខេមបូឌា) ហ្គាមិន ម៉ែនញ៉ូហ្វាក់ធីរីន ខប. និង សហជីពប្រជាធិបតេយ្យកម្មករកាត់ដែរនៃរោងចក្រសាប្រ៊ីណា

សេចក្តិផ្តើម
អនុសញ្ញារូមគឺជាកិច្ចជាលាយល័ក្ខអក្សររវាងសហជីពកម្មករនិយោជិតនិងនិយោជកក្នុងគោល​បំណង​កសាង​ទំ​នាក់ទំនងល្អនៅក្នលែងការងារ ការលើកកម្ពស់លក្ច័ការងារ ការគោរពច្បាប់ គោរពសិទ្ធ គោរពវិន័យ ( បទបញ្ជាផ្ទៃក្នុង ) និងការទទួលខុសត្រូវសម្រាប់ភាគីទាំងពីរ ។
គោលការណ៍របស់សាប្រ៊ីណា ( ហ្គាមិន ) គឺលើកកម្ពស់ទំនុកចិត្ត ភាពស្និតស្នាល និងប្រសិទ្ធិភាព​ការងារដោយ អនុវត្តយ៉ាងម៉ឺងម៉ាត់ នៃអនុសញ្ញារួមនេះ ក្រៅពីនេះគឺតាមច្បាប់ការងារ បទដ្ឋានការងារ​ផ្សេង​ៗទៀត និងការកំណត់បញ្ជាទិញ របស់ភ្ញៀវ ។
សហជីពប្រជាធិបតេយ្យកម្មករកាត់ដេរត្រូវហៅកាត់ថាសហជីពរីឯក្រុមហ៊ុនសាប្រ៊ីណា (ខេមបូឌា ) ហ្គាមិនម៉ែនញ៉ូហ្វក់ធឺរីន ខប. ហៅកាត់ថានិយោជិតឬក្រុមហ៊ុន
អនុសញ្ញារួមនេះយកច្បាប់ការងារនេះព្រះរាជាណាចក្រកម្ពុជាជាកម្រិតអប្បរមារាល់ចំណុចនានា​ដែល​មិន​មាន​ចែង​ក្នុងអនុសញ្ញារួមនេះ គឺត្រូវបានអនុវត្តទៅតាមច្បាប់ការងារ និងបទ​ដ្ឋាន​ការងារផ្សេង​ៗ​ទៀត។
អនុសញ្ញារួនេះគ្របដណ្តប់លើសមាជិកសហជីពនិងកម្មករទាំងអស់នៃរោងចក្រសាប្រ៊ីណា​នេះ។

ប្រការ: ១ ការទទួលស្គាល់សហជីព

ក. ក្រុមហ៊ុនទទួលស្គាល់សហជីពដែលបានចុះបញ្ជីការដោយក្រសួថការងារលេខ ៣៧០/ អក/វក ជាភាគីដែលមានសិទ្ធិតំណាងឱ្យ កម្មករទាំងអស់មកធ្វើកិច្ចព្រមព្រៀងនានារួមទាំង អនុសញ្ញារួមដែល​គ្រប​ដណ្តប់លើ រោងចក្រនេះ ។
ខ. សហជីពមានសិទ្ធិដោះស្រាយរាល់បញ្ហារួម ឬបុគ្គលរបស់កម្មករដោយយុត្តិធម៌ ។

ប្រការ: ២សិទ្ធិរបស់សហជិព

ក. ក្រុមតំណាងដូចជា ប្រធាន អនុប្រធាន លេខាធិកា និងតំណាងដែលចាត់តាំងដោយ​សហ​ជីព​ចូលរួមដោះស្រាយបញ្ហាវិវាទបណ្តឹងសារទុក្ខផ្សេងៗរបស់កម្មករ ហើយក្រុមហ៊ុនត្រុវតែ មានវត្តមានចូលរួម​កិច្ច​ប្រជុំដោះស្រាយ សហជីព ។ សហជីពមានសិទ្ធិរៀបចំការប្រជុំ ជាមួយប្រ តិភូតំណាងសហជីព ដោយ​ត្រូវ​ជូនដំណឹងមកក្រុមហ៊ុនចំនួនពីថ្ងៃមុន ។
ខ. ក្រុមហ៊ុន និងសហជីពត្រូវរៀបចំមានការប្រជុំដោះស្រាយវិវាទ ឱ្យបានលឿន ជៀសវាងការ​រំ​ខាន​ដល់​ចង្វាក់ ផលិតកម្មដូចបានចែងក្នុងនីតិវិធីដោះស្រាយបណ្តឹងសារទុក្ខប្រការ១០ ។
គ. ក្រុមហ៊ុនផ្តល់ពេលវាលាធ្វើការរួម១អាទិត្យរយះពេល២ម៉ោង សម្រាប់ថ្នាក់ដឹកនាំ ៥នាក់ និងតំណាងកម្មករ ទាំងអស់ធ្វើការសហជិពស្របតាមប្រការ៣ “កំណត់រាល់ថ្ងៃសៅរ៍ម៉ោង ១៤. ដល់ម៉ោង ១៦.០០“ ក្នុងម៉ោងបំពេញ ការងារធម្មតា តំណាងកម្មករមិនត្រូវយកលេស ដោះស្រាយវិវាទកម្មករ ហើយ​ចាក​ចេញបីកន្លែងបំពេញការងាររបស់ខ្លួន តាមអំពើចិត្តដែលនាំឱ្យខូចខាតដល់សណ្តាប់ធ្នាប់ សង្វាក់ផលិ​ត​កម្ម និងសុវត្ថិភាពការងារ​។
ឃ. ក្រុមហ៊ុនផ្តល់ពេលវេលាឱ្យសហជីពសម្រាប់ចូលរយមសិក្សាជាមួយអង្គការនានា ឬរាជរដ្ឋាភិ​បាល​នៅពេលមាន លិខិតអញ្ជើញក្រុមហ៊ុនមិនកាត់ប្រាកខែ ប្រាក់រង្វាន់ស ម្រាប់សហជីពដែលចូលរួម ។ សហជីពត្រូវជូនតំណឹង ឬសុំដល់ ក្រុមហ៊ុនពេលដែលលិខិតអញ្ញើញនោះមកដល់ ។
ង. ក្រុមហ៊ុនមិនជ្រៀតជ្រែកការងារផ្ទៃក្នុងសហជីពទេ ផ្តល់សេរីភាព និងសិទ្ធិក្នុងការជ្រើសរើស​តំ​ណាងសហជីព ដោយសេរី ។
ច. ក្រុមហ៊ុនត្រូវផ្តល់សុវត្ថភាពដល់បុគ្គលិក-កម្មករ ហាមដាច់ខាតអ្នកក្រៅមិនត្រូវ​ចុលរោង​ចក្រ​តាមទំនើងចិត្ត ។ បើមានភ្ញៀវត្រូវសុំការអនុញ្ញាតពិក្រុមហ៊ុនជាមុនសិន ។
ឆ. ក្រុមហ៊ុនបង្កើតសាលប្រជុំ និងបន្ទប់ដាក់សៀវភៅ សម្រាប់បុគ្គលិកកម្មករប្រើប្រាស់ ។
ជ. ក្រុមហ៊ុន និងសហជីព ត្រូវជួបគ្នាមួយខែម្តងដើម្បីពិភាក្សាការងារល្អរវាងក្រុមហ៊ុន និងសហជីព ។
ឈ. ជារៀងរាល់ឆ្នាំ ក្រុមហ៊ុនផ្តល់ពេលវេលាចំនួន៤ សប្តាហ៍ រៀងរាល់ថ្ងៃ ពុធ និង ថ្ងៃ សៅរ៍ពីម៉ោង ១៤.០០​ដល់ម៉ោង ១៦.០០ល្ងាច ជូនប្រធាន និងអនុប្រធានសហជីព ដើម្បីធ្វើការបណ្តុះបណ្តាលដល់ ប្រតិ​ភូតំណាងសហជីព អំពីច្បាបើការងារ និងបទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុនដោយមិនមានការកាត់ប្រាក់​ឈ្នួល និងប្រាក់រង្វាន់ទេ ។

ប្រការ: ៣ គិលានុប្បដ្ឋាន អាហារ និងកន្លែងចតយានជំនិះ

ក. គិលានុប្បដ្ឋានរបស់ក្រុមហ៊ុនមានទំហំចាប់ពី​ ២០​ម៉ែត្រការ៉េឡើងទៅតាមប្រកាសលេខ ៣៣០ មានអនាម័យ ស្អាតល្អ មានពន្លឺគ្រប់គ្រាន់ គ្មានផ្សែង គ្មានក្លិន គ្មានសំលេងរំខាន គ្មានធូលី ខ្យល់ចេញ​ចូល​ស្រួលមានបន្ទាប់ប្រុសស្រីខ័ណ្ឌចែកដាច់ពីគ្នា។
ខ. គិលានុប្បដ្ឋានត្រូវមានវេជ្ចបណ្ឌិតដែលមានសញ្ញប័ត្រចំនួនមួយនាក់ប្រចាំការ៨ ម៉ោងនៅ​ពេល​ព្រឹកជារៀងរាល់ថ្ងៃ និងមានគិលានុដ្ឋាយិកា ៣នាក់ដែលមានវិញ្ញាបនប័ត្រ ធ្វើការ ៨ម៉ោងក្នុង១ថ្ងៃ ។
គ. គិលានុដ្ឋានត្រូវមានទឹកក្តៅ ទឹកត្រជាក់ កែវផឹកទឹក តុ កៅអីថ្វើការ ទូរដាក់ឯកសារ ទូឱ​សថ​១​ឈុត ម៉ាស៊ីនសម្លាប់មេរោគ ១ឈុត មានគ្រឿងបរិក្ខាអុកស៊ីសែន១ឈុត ដែលមានការ​ផ្គត់​ផ្គងអគ្កីសនី​ប្រើ​ប្រាស់​គ្រប់គ្រាន់ និងមានអ្នកសែងជម្ងឺផងដែរ ។
ឃ. ត្រូវមានបរិក្ខាពេទ្យ ពួក ខ្នើយ កម្រាលពួកគ្រប់គ្រាន់ និងឱសទគ្រប់ប្រភេទ ហើយរាល់​សេវា​ពេទ្យ និងថ្នាំពេទ្យត្រូវធ្វើឡើងដោយមិនគឹតលុយ និងមិនរើសអើងឡើយ ។
ង. គ្រោះថ្នាក់ចរាចរណ៍កើតមានមុនចូលធ្វើការ និងចេញពិធ្វើការត្រូវជូនដំនឹងមកក្រុម ហ៊ុនក្នុង​កំឡុង​​ពេល១ម៉ោង ដើម្បីក្រុមហ៊ុផ្តល់ដំណឹង ដល់បេឡាជាតិសន្តិសុខសង្គម ។ ប្រសិនបើមាន​ការជូន​ដំណឹងទេក្រុមហ៊ុនមិនទទួលខុសត្រូវឡើយ ។
ច. នៅថ្ងៃឈប់សម្រាក និងបន្ទាប់ពីចូលនិងចេញធ្វើការ ១ម៉ោង ឬវាយតប់គ្នា ផឹកស្រា បង្ករ​របួសស្នាម ឬគ្រោះថ្នាក់ចរាចរណ៍ ឬធ្វើអត្តឃាតក្រុមហ៊ុនមិនទូទាត់ថ្លៃព្យាបាល និងប្រាក់ខែណា​មួយ​ឡើយ។
ឆ. ដើម្បីធានាសុខភាពជូន បុគ្គលិក-កម្មករទាំងអស់ កម្មករដែលឆ្លងជម្ងឺក្រុមហ៊ុន​ត្រូវ​បញ្ជូន​អោយកម្មករ ទៅព្យាបាលនៅមន្តីពេទ្យតាមច្បាប់ការងាររហូតដល់សះស្បើយទើបអាចត្រ ឡប់មកធ្វើការសា​​​​​​ជាថ្មី ។ (ក្រុមហ៊ុនមិនទទួល សុខត្រូវលើការចំណាយរយះពេលវែង និង ប្រាក់ឈ្នួលឡើយ )​ ។
ជ. ដើម្បីជ្រោមជ្រែងជីវភាពបុគ្គិល-កម្មករ កម្មករដែលមានជម្ងឺផ្ទាល់ខ្លួនត្រវវះកាត់ ដូចជា (រលាក​ច្រមុះ ពោះវៀនដុះខ្នែង កាត់សាច់បំពង់កជាដើម) ក្រុមហ៊ុននឹងទួទាត់ប្រាក់ខែ​ជាមួល​ដ្ឋាន​តាម​ចំនួន​ថ្ងៃ​ព្យា​បាលដោយមាន ការបញ្ជាក់ពីគ្រួពេទ្យ យ៉ាងច្រើនមិនលើសពិ១៥ថ្ងៃ មិនបូករួមប្រាក់​រង្វាន់​វត្ត​មាន​ទៀង​ទាត់ឡើយ ។ ( ប៉ុន្តែជម្ងឺគ្រុនពោះវៀន ត្រូការសម្រាកព្យាបាលយូរត្រូវអនុវត្តតាមចមណុច “ ឆ “ ។
ឈ. កន្លែងទទួលទានទឹក ត្រូវរក្សាអនាម័យអោយបានល្អ ត្រូវផ្តល់ទឹកក្តៅ ទឹកត្រជាក់ឱ្យ បាន​គ្រប់គ្រាន់។
ញ. ក្រុមហ៊ុនផ្តល់សួនផ្កាសម្រាប់កម្មករសម្រាកកំសាន្ត និងទទួលទានអាហារព្រមទាំង ទីលាន​ចត​យានជំនិះគ្រប់ប្រភេទ។
ត. ដើម្បីធានាសុវត្ថភាពដល់កម្មករក្នុងការចេញ និងចូលធ្វើការក្រុមហ៊ុនត្រូវផ្លាស់ប្តូរ​ច្រក ចេញ​ទ្វារធំខាងមុខបិទដូរច្រកខាងលិចរោងចក្របើកឱ្យប្រើចាប់ពីថ្ងៃទី ០៨ ខែ ០៦ ឆ្នាំ ២០០៩ ។

ប្រការ៤: ការជួលកម្មករឱ្យបម្រើការងារ

ក. ការេជ្រើសរើសកម្មករនិយោជិតចូលធ្វើការក្រុមហ៊ុន​មិនប្រើប្រាស់កិច្ចសន្យាម្តងម្កាល បណ្តែត សាកល្បងទេ ក្រុមហ៊ុនប្រើប្រាស់កិច្ចសន្យាកមណត់ថេរវេលាខ្លី​។ ចាប់ពី១ខែសម្រាប់ កម្មករអត់ជំនាញ និង២ខែសម្រាប់កម្មរជំនាញ ។ ក្រុមហ៊ុនផ្តល់ជូនប្រាក់ ៥ % និង ប្រាក់ ប្រាក់បំណាច់ឆ្នាំ ។​ក្រុមហ៊ុន​ប្រើ​ប្រាស់​កិច្ចសន្យាកំណត់ថេរវេលាខ្លីមិនលើសពិ៦ខែ បើលើសពី៦ ខែនិងបញ្ចូលជាកម្មករពេញសិទ្ធិ ។
ខ. ថេរវេលាកិច្ចសន្យាការងារកម្មករមិនតិចជាង ៦ខែម្តង លើសពី២ឆ្នាំឡើងទៅ កម្មករដែល​មាន​កិច្ច​សន្យាកំនត់ថេរវេលានិងត្រូវបានក្លាយជាកម្មករមិនកំណត់ថេរវេលា ដោយ ស្វ័យប្រវត្តិ ហើយក្រុមហ៊ុន​និងផ្តល់ប្រាក់ ៥ ​% បន្ថែមីលើប្រាក់កំណត់ដោយច្បាប់ការងារ​ នៃព្រះ រាជាណាចក្រកម្ពុជា ដើម្បីជួយ​សម្រា​ល​ជីវភាពកម្មករ។
គ. នៅក្នុងកិច្ចសន្យាការងារត្រូវបញ្ជាក់ឱ្យបានច្បាស់ពីចំនួនប្រាក់ឈ្នួលរបស់កម្មករ ។
ឃ. ថ្លៃពិនិត្យកាយសម្បទា និងសៀវភៅការងារជូនកម្មករ ចំនួន​ ៧ដុល្លាម្នាក់ៗ ជាប ន្ទុករបស់ក្រុ​ម​ហ៊ុន ។

ប្រការ ៥: ប្រាក់ឈ្នួល ការគឹតប្រាក់ឈ្នួល និងការបើកប្រាក់ឈ្នួល

ក.​ប្រាក់ឈ្នួលរបស់កម្មករជាអតិប្បបរាគឺៈ
- ចំនួន ៥០​ ដុល្លាក្នុងមួយខែ

- កម្មករដែលធ្វើការបានចំនួន២ឆ្នាំនិងទទួលបានប្រាក់ឈ្នួលតម្លើង២ដុល្លាពេញ
- កម្មករដែលធ្វើការបានចំនួន៣ឆ្នាំនិងទទួលបានប្រាក់ឈ្នួលតម្លើង៣ដុល្លាពេញ
- កម្មករដែលធ្វើការបានចំនួន៤ឆ្នាំនិងទទួលបានប្រាក់ឈ្នួលម្លើតង៤ដុល្លាពេញ
- កម្មករដែលធ្វើការបានចំនួន៥ឆ្នាំនិងទទួលបានប្រាក់ឈ្នួលតម្លើង៥ដុល្លាពេញ
( ប្រាក់ឈ្នួលដែលតម្លើងខាងលើនេះ គឺជាប្រក់ខែគោល )

ខ. ប្រាក់អតីតភាពអនុវត្តតាមសេចក្តីជូនដំណឹងរបសើក្រសួងការងារដូចតទៅៈ
- កម្មករដែលមានអតីតភាពយ៉ាងតិចចំនូន១ឆ្នាំ​និងទទួលមានអតីតភាពចំនួន​២ដុល្លា
- កម្មករដែលមានអតីតភាពយ៉ាងតិចចំនូន២ឆ្នាំ​និងទទួលមានអតីតភាពចំនួន​៣ដុល្លា
- កម្មករដែលមានអតីតភាពយ៉ាងតិចចំនូន៣ឆ្នាំ​និងទទួលមានអតីតភាពចំនួន​៤ដុល្លា
- កម្មករដែលមានអតីតភាពយ៉ាងតិចចំនូន៤ឆ្នាំ​និងទទួលមានអតីតភាពចំនួន​៥ដុល្លា
- កម្មករដែលមានអតីតភាពយ៉ាងតិចចំនូន៥ឆ្នាំ​និងទទួលមានអតីតភាពចំនួន​៦ដុល្លា

គ. ដើម្បីលើកទឹកចឹត្តកម្មករនិយោជិត ក្រុមហ៊ុនផ្ត់ប្រាក់ឈ្នួលទ្រទ្រង់ជីវភាព ចំនួន៧ដុល្លា​ក្នុង​១ខែស្របទៅតាមទោនិងសេចក្តីប្រការក្រសយងការងារ ។
ឃ. ក្រុមហ៊ុនផ្តល់ប្រាក់រង្វាន់វត្តមានទៀងទាត់ជូនកម្មករម្នាក់ៗ១០ ដុល្លាក្នុង១ខែ ។​ប្រសិនបើ​កម្មក​រឈប់លើស ពី១ថ្ងៃក្រុមហ៊ុននិងកាត់ប្រាក់រង្វាន់ទាំងអស់​។ ប្រសិនបើក្នុងករណី ក្រុម ហ៊ុន​ពុំមានទំនិញ​គ្រប់គ្រាន់ធ្វើរយះពេល១០ថ្ងៃទៅ​ត្រូវកាត់បន្ថយប្រាក់រង្វាន់វត្តមានទៀងទាត់៥ដុល្លា។ ​ហើយការកាត់ប្រក់​រង្វាន់ការងារទៀងទាត់នៅពេលមកធ្វើការយឺត និងចេញមុន ម៉ោងគឺអនុវត្ដូចតទៅៈ
- ក្នុង១ខែមកយឺត ២១-៣០នាទីនិងកាត់ប្រាក់រង្វាន់វត្តមានទៀងទាត់២ដុល្លា ។
- ក្នុង១ខែមកយឺត ១១-៤០នាទីនិងកាត់ប្រាក់រង្វាន់វត្តមានទៀងទាត់៣ដុល្លា ។
- ក្នុង១ខែមកយឺត ៤១-៥០នាទីនិងកាត់ប្រាក់រង្វាន់វត្តមានទៀងទាត់៤ដុល្លា ។
- ក្នុង១ខែមកយឺត ៥១-៦០នាទីនិងកាត់ប្រាក់រង្វាន់វត្តមានទៀងទាត់៥ដុល្លា ។
- ក្នុង១ខែមកយឺត ១១-៧០នាទីនិងកាត់ប្រាក់រង្វាន់វត្តមានទៀងទាត់៦ដុល្លា ។
- ក្នុង១ខែមកយឺត ៧១នាទីឡើងទៅ និងមិនទួលបានប្រាក់រង្វាន់វត្តមានទៀងទាត់ ។
ង.​ក្រុមហ៊ុនផ្តល់ការឈប់សម្រាកពិសេសជុនដល់កម្មករនិយោជិតចំនួន ៧ថ្ងៃ ដោយរក្សាប្រាក់រង្វាន់​ការងា​រនៅ ដដែលក្នុងព្រឹត្តការណ៍ដូចតទៅៈ
- ការរៀបចំអាពាហ៍ពិពាហ៍ ( នៃសាម៉ីខ្លួន​ ឪពុក ម្តាយ​ ប្តី ប្រពន្ធ កូន )
- មានជម្ងឺ (ឪពុក ម្តាយ​ ប្តី ប្រពន្ធ កូន )
- មរណៈភាព ​(ឪពុក ម្តាយ​ ប្តី ប្រពន្ធ ឪពុកក្មេក ម្តាយក្មេក កូន )
ការៀបអាពាហ៍ពិពាហ៍ ការសម្រាកលម្ហែមាតុភាពរបស់មិត្តភ័ក្រ និងបងប្អូនដែលមាន​សាច់​ឈាម​ឆ្ងា​យស្លាប់ត្រូវ ដោះស្រាយតាមរយះការសុំច្បាប់មានធុរះ ឬការសុំឈប់សម្រាកប្រចាំឆ្នាំ ។ ការសុំច្បាប់​លើស​ពី១ថ្ងៃ អវត្តមាននៅ ពេលណាមួយ និងមិនទទួលប្រាក់រង្វាន់ វត្តមានទៀតទេ ។
ច. ប្រាក់ឈ្នួលកម្មករថេរវេលាអប្បបរិមា ៥០ដុល្លា​និងត្រូវបានទទួលប្រាក់​រង្វាន់វត្តមាន ទៀង​ទាត់​១០ដុល្លា ដូចកម្មករពេញសិទ្ធិដែរ ។ ( ប៉ុន្តែបើក្នុងខែនោះធ្វការមិនបាន១ខែមិន​អាច ទទួយលប្រាក់រង្វាន់​វត្តមានទៀងទាត់ទេ ) ។
ឆ.​ប្រាក់ឈ្នួលកម្មករបណ្តុះបណ្តាលជាអប្បបរា ៤៥ ដុល្លា បើធ្វើការបានពេញ១ខែ និង​មកយឺត​ក្រោម​ ២០នាទី និងទទួលបានប្រាក់រង្វាន់ទៀងទាត់ ៥ដុល្លា ។
ជ. ក្រុមហ៊ុននិងផ្តល់ប្រាក់រង្វាន់តាមក្រិតថ្នាក់ ដើម្បីលើកទឹកចិត្តដល់កម្មករចំណាន​ត្រូវ​បែងចែក​ជា៤ថ្នាក់ដូតទៅៈ
- ថ្នាក់ទី១ផ្តល់ជុន១៥ដុល្លា
- ថ្នាក់ទី២ផ្តល់ជុន១០ដុល្លា
- ថ្នាក់ទី៣ផ្តល់ជុន០៦ដុល្លា
- ថ្នាក់ទី៤ផ្តល់ជុន០២ដុល្លា
ឈ. ប្រដាស់បើកប្រាក់ឈ្នួលជាភាសាខ្មែរ សូមមកម្មករនិយោជិតពិនិត្យក្នុងតារាង​រាយ​លម្អិត​ពីវត្តមាន ការថែមម៉ោង ការគណនាប្រាក់ឈ្នួល និងការកាត់ប្រាក់ និងចំនួនថ្ងៃដែលនៅ​សេសសល់ប្រ​ចាំ​ឆ្នាំ ។
ញ. ការបើកប្រាកើឈ្នួលធ្វើឡើងយ៉ាងទៀទាត់នីរៀងរាល់ថ្ងៃទី ៨ នៃខែបន្ទាប់នៅ​ក្នុង​ម៉ោងការងារ ដោយមិន ឱ្យលើសពីម៉ោង ១៦ល្ងាច ។
ដ. ចំបោះកម្មករេធ្វើាករវេនយប់គឹតគុណនិង២ ( ពីម៉ោង ០៧.០០យប់ដល់ម៉ោង​០៥.០០​ព្រឹក )​ ។​

ថ. ថ្ងៃធម្មតាថែមម៉ោង ៤ដល់ម៉ោង ៦និងទទួលបានថ្លៃបាយ ១២០០រៀល/ម្នាក់ ចំពោះ​ថ្ងៃបុណ្យ និងវេនយប់ ផ្តល់ថ្លៃបាយ ២៤០០រៀល/ម្នាក់ ។

ទ. ដើម្បីឱ្យក្រុមហ៊ុនទាំងមូលប្រកបដោយវិន័យ ផ្នែកគណនេយ្យ​និងកត់ត្រាវត្តមាន​ដោយ​ប្រ​ព័ន្ធកុំព្យូទ័រ ដើម្បីគណនាប្រាក់ឈ្នួលរដ្ឋបាល លើកទី១អនុគ្រោះ លើកទីកាត់ប្រាក់​រង្វាន់​វត្តមានទៀងទាត់ ពាក់កណ្តាល លើកទី៣កាត់ប្រាក់វត្តមានទៀងទាត់ទាំងអស់ (ព្រោះ​ថាបើគ្មា​នកុំព្យូទ័រ​កត់ត្រាច្បាស់​លាស់​ និងប៉ះពាល់ដល់ការគណនា និងការបើកប្រាក់ឈ្នួល​ក្នុងរោង​ចក្រ​ទាំងមួល ) ។
ធ. កម្មករដែលមានបញ្ហាខូចមធ្យោបាយធ្វើដំណោះតាមផ្លូវ និងត្រូវបានត្រួតពិនិត្យ​ដោយផ្នែក​រដ្ឋបាល គឺមិនប៉ះពាល់ដល់ប្រាក់វត្តមានទៀងទាត់ ( ប៉ុន្តែមធ្យោបាយ​ធ្វើដំណើរ​ផ្ទាល់​ខ្លួនដូជាកង់ ម៉ូតូ ពិបាកនិងវាយតម្លៃដោយ យុត្តិធម៌)។

ប្រការ៦: ការគ្រប់គ្រង ផ្លាស់ប្តូរការងារ និងមុខជំនាញ

ក. ក្តុមហ៊ុនមានសិទ្ធិផ្លាស់ប្តូរការងាររបស់កម្មករតាមតម្រូវការនៃការងារ ។ បើកន្លែងផ្សេង​មិនត្រូ​វ​ការ ការបន្ថែមកម្លាំង ក្រុមហ៊ុនអាចផ្ល់ប្រាក់ខែតាមច្បាប់ការងារ សហជីពគ្មានសិទ្ធិជំទាស់ ។
ខ. បន្ទាប់ពីប្លាស់ប្តូរទៅកន្លែងថ្មី ក្នុងពេលបណ្តុះបណ្តាល កម្មករនៅតែទទួលបាន​ប្រាក់​ឈ្នួល​ដដែល​ ហើយនៅពេលចប់ការបណ្តុះបណ្តាល​​ និងឡើងប្រាក់ឈ្នួលទៅតាមបរិមាណ​នៃការ​ងាររបស់​កម្មករ​នោះ។
គ. កម្មករគ្រប់ក្រុមទាំងអស់ដែលបានសុំច្បាប់មានជម្ងឺ ឬច្បាប់មានធុរះលើសពី៥ថ្ងៃឡើង ប្រធាន​ក្រុមមានសិទ្ធិយកយកកម្មកថ្មីមកជំនួសដើម្បីរំណើរការផលិតកម្មរហូតដល់អ្នក​ចាស់មក​វិញ ផ្នែករដ្ឋ​បាល​ចាត់ចែងការងារ ផ្សេងទៀតឱ្យធ្វើ ( ទោះជាយ៉ាងនេះក្តី ក្រុមហ៊ុនរក្សា​កន្លែង​ដើមនៅដដែល ) ។
ឃ. សហជីពមិនត្រូវជ្រៀតជ្រែក​ការងារគ្រប់គ្រងរបស់ក្រុមហ៊ុនតែ បើក្រុមណាមួយ ឬកម្ម​ករ​ណាម្នាក់មានបញ្ហាត្រូវ ដោះស្រាយតាមរយះ ផ្នែករដ្ឋបាល បើកម្មករជំទាស់អាចលើក​ឡើងមក​សហ​ជីព ។​ កម្មករមិនត្រូវទៅរកសហជីពដោយផ្ទាល់​បញ្រាសគោលការណ៍ដែលនាំឱ្យ​ប៉ះពាល់​ដល់​​​ការងារគ្រប់គ្រងក្រុម​ហ៊ុន (ឧទាហរណ៍ៈ កម្មករសុំច្បាប់ទៅឱ្យពេទ្យចេញ លិខិតបញ្ជាក់ ) ។

ប្រការ៧: ម៉ោងធ្វើការនិងការថែមម៉ោង

ក. មួយសប្តាហ៍ធ្វើការ ៦ថ្ងៃ ៨ម៉ោង​ ព្រឹកចាប់ពីម៉ោង ៧.០០ ដល់ម៉ោង ១១.៥៥ ល្ងាចពីម៉ោង ១៣.០០ ដល់ម៉ោង ១៥.៥៥ ។

ខ. ធ្វើការបន្ធែមម៉ោងបិថកងៃចន្ទ័ ដល់ថ្ងៃសុក្រ តាមការចែងក្នុងច្បាប់ស្តីពិការងាររបស់​ក្រសួង​ការងារ ។
គ. ប្រសិនបើក្រុមហ៊ុនមានការប្រញាប់ទំនិញ​ កម្មករមានសិទ្ធិធ្វើការបន្ថែមម៉ោង​តាមគោ​ល​​ការណ៍​ស្មគ្រ័ចិត្ត ក្រុមហ៊ុនត្រូវ ជូនដំណឹងដល់ខាងសហជីបចំនួន៣ថ្ងៃមុន​ និងស្នើសុំដល់​មន្ទី​បន្ទុកការងារ ។
ឃ. សហជីព និងតំណាងកម្មករត្រូវទទួលខុសត្រុវចំពោះបញ្ហាកម្មករចេញមុនម៉ោង​ដោយ​មិន​ធ្វើកិ​ច្ច​សន្យា​ជាមួយ​និងក្រុមហ៊ុន។

ប្រការ៨: ថ្ងៃឈប់សម្រាកបុណ្យនិងច្បាប់ឈប់សម្រាក

ក. ការឈប់សម្រាកប្រចាំឆ្នាំ អបុវត្តតាមគោលការចែងក្នុងច្បាប់ស្តីបីការងាររបស់ក្រសួង​ទទួល​បន្ទុក​ការងារដែល មានចំនួន១៨ថ្ងៃ ចំពោះកម្មករដែលធ្វើការ២ឆ្នាំ ត្រូវទទួលបាន​ការឈប់​សម្រាកចំនួន ២០ថ្ងៃ ចំពោះកម្មករធ្វើការ លើសពី២ឆ្នាំឡើងទៅ ទទួលការឈប់សម្រាក​ចំនួន​២១ថ្ងៃ ចំពោះ​កម្មករ​ធ្វើការលើសពី៥ឆ្នាំឡើងទៅ ( ចាប់ពីពីថ្ងៃទី០១ ខែមិថិនា ឆ្នាំ២០០៩​) ។

ខ. ការឈប់សម្រាកឈឺមិនកំនត់រយះពេលត្រូវបានលិខិតបញ្ជាក់ចេញពីវេជ្ជ​បណ្ឌិតស្រប​តាម​ច្បាប់ការងារ មាត្រា​ ១២៦។
គ.ក្រុមហ៊ុនផ្តល់រយះពេល២ម៉ោងសម្រាប់កម្មករដែលទៅពិនិត្យផ្ទៃពោះ ដោយមិនកាត់​ប្រាក់​​ឈ្នួល​​​និងផ្តល់ពេល វេលាសម្រាប់លម្ហែមាតុភាពដោយផ្តល់ប្រាក់ឈ្នួល ៥០ % ចំពោះតែ​កម្មករ​​ការដែល​ធ្វើការក្នុងរយះពេល១ឆ្នាំ និងរក្សាក្របខណ្ឌ័ការងារ ។ ប្រាក់ឈ្នួលដែល​មុនពេល​សម្រាល​កូនត្រូវទូទាត់​ជូន ។ ប្រសិនបើកម្មកមិនអាច បំពេញការងារបាន ក្រុមហ៊ុននិងមិន​អនុវត្តច្បាប់បន្តទៀត​ចំពោះកម្មករ​ដែលមានសុខភាពមិសូវល្អដោយមិនគឹតប្រាក់ឈ្នួលទេ។
ឃ. ក្រុមហ៊ុឧបត្ថម្ភថ្លៃមើលថែរក្សាក្មេងរយះពេល១៨ខែ ក្នុង១ខែ ០៨ដុល្លា ( កូនភ្លោះ​ទទួល​​បាន​១៦ ដុល្លា ) ។
ង. កម្មករដែលទើបនិងសម្រាលហើយត្រូវផ្លល់ជូន ១ថ្ងៃ១ម៉ោងសម្រាប់បំបៅដោះកូន​រយះពេល​១២ខែ ។

ច. ទារកដែលសម្រាលហើយស្លាប់ដោយសាការពិបាលសម្រាល ឬដោយប្រាការណាមួយ មិនត្រូវ​បានទទួលថ្ងៃទឹកដោះគោ និងពេលសម្រាក១ម៉ោងសម្រាប់បំពៅកូនឡើយ ( ប្រសិន​បើក្នុងរយះ​ពេល១៨​ខែ ដែលក្រុមហ៊ុន ឧបត្ថម្ភថ្លៃមើល​ថែរក្សាក្មេង ចំនួន៨ដុល្លា​ក្នុង១ខែ​ហើយ កម្មករត្រូវដាក់ច្បាប់​សម្រាល​កូនបន្ទាប់ក្រុមហ៊ុនមិនផ្តល់ថ្លៃមើល ថែរក្សាក្មែងទៀតឡើយ ) ។ ដោយផ្តល់តែប្រាក់ឈ្នួល៥០% ៣ខែ​មុន​ពេលសម្រាលតែប៉ុណ្ណោះ ឬក្នុងកំឡុងពេល​ចេញ១​ម៉ោង ក្នុង១ថ្ងៃ រយះពេល១២ខែ​កម្មករមាន​ផ្ទៃ​ពោះ​ កូនបន្ទាប់ក្រុមហ៊ុនមិនអនុញ្ញាត​ឱ្យរយះពេល​១ម៉ោងក្នុង១ថ្ងៃទៀតដែរ ។

ប្រការ៩: បទវិន័យ និងការបណ្តេញចេញ

ក. ការព្រមានអនុវត្តតាមការចែងក្នុងច្បាប់ស្តិពីការងារ​របស់ព្រះរាជាណាចក្រកម្ពុជា អ្នក​ដែល​ប្រ​ព្រឹ​ត្តិ​​កំហុសធ្ងន់ត្រូវអនុវត្តតាមបទបញ្ជាផ្ទៃក្នុង និងកំណត់ក្នុងចំនុច ខ ​មាត្រាទី ៨៣ នៃ​ច្បាប់ការ ។ សហ​ជីព​មិន​មានសិទ្ធិការពារកម្មករដែលមានចរិកមិនត្រឹមត្រូវឱ្យបន្តកិច្ចសន្យាទេ ។ លើកលែងតែមិន​ត្រូវព្រ​មាន​៣លើក​ ( ត្រូវមានការ ព្រមានសមហេតុផល ) ។ កិច្ចសន្យាគ្មានកំ​ណត់កំហុសដែលរំឡោបបំពាន ទាំងអស់មិនត្រូវបញ្ចូលដាក់ក្នុងកិច្ចសន្យា ថ្មីដើម្បីបណ្តេញចេញ ( កិច្ចសន្យាគ្មានពេលកំណត់​ការព្រមាន​គណនាប្រចាំឆ្នាំមិនគណនាសរុប ) ។
- សហជីពមានពេល២ថ្ងៃដើម្បីស្រាវជ្រាវ ពីកំហុសកម្មករនិយោជិត​ទាំងឡាយដែល​ប្រព្រឹត្តិ​កំហុស ។
- ក្រោយពីស្វាយជ្រាវឃើញពីប្រព្រឹត្តកំហុសធ្ងន់មែត្រូវយល់ព្រមឱ្យក្រុមហ៊ុនបញ្ឈប់​កម្មក​រ​ពី​ក្រុមហ៊ុន ។
- ឯកសារដែលទុកដាក់ក្នុងទូ សហជីពមានសិទ្ធិសំណូមពរមកផ្នែក​​រដ្ឋបាល ដើម្បី​ឆែក​មើល​ឯកសារ​​​ដែល​​ត្រូវ​បញ្ឈប់​តាមច្បាប់​ការងារ ។និងច្បាប់ក្រុមហ៊ុន និងកិច្ចព្រមព្រៀង​រវាងភា​គីទាំងពីរ ។
- ក្រុមហ៊ុនមានសិទ្ធិបញ្ឈប់កម្មករដែលប្រព្រឹត្តិកំហុសធ្ងន់ដូចមានចែងក្នុងច្បាប់ការងារ
មាត្រាទី ៨៣ បើសិនជាក្រុមហ៊ុនគ្មានទំនិញគ្រប់គ្រាន់ឱ្យកម្មករធ្វើ ឬរៀបនិងក្ស័យធនក្រុម​ហ៊ុនមាន​សិទ្ធិ ឬ ក៏រំ​សាយ​កម្មករតាមច្បាប់ការងារមាត្រាទី ៩៥ ។

ប្រការ១០: នីតិវិធីដោះស្រាយបណ្តឹងសារទុក្ខ

ក. ការដោះស្រាយបណ្តឹងសារទុក្ខ ត្រូវដោះស្រាយបញ្ហាវិវាទដែលកើត​ឡើងដោយ​ជ្រះ​ស្រលះ មិន​ត្រូវបង្ករឱ្យមាន បាតុភូត កូដកម្មឡើយ ។
ខ. សហជីព និងតំណាងកម្មករ ត្រូវចូលរយួមប្រជុំដោះ​ស្រាយបញ្ហាវិវា​ទរបស់កម្មករ​ជាមួយ​ក្រុម​ហ៊ុន​។
គ. និតិវិធីដោះស្រាយបណ្តឹងសាទុក្ខៈ ជួបជាមួយរដ្ឋបាលក្នុងរយះពេល​យ៉ាងយូរ២ថ្ងៃ​ត្រូវមាន ការឆ្លើយ​តប​ប្រសិនបើមិនមានការសុខចិត្ត បញ្ហានេះនិងត្រូវចប់ជាស្ថាពរតែបើ​មិន​សុខចិត្តពិភាក្សាបន្តជាមួយនិងសហជីព។សហជីពអាចជួបផ្នែកគ្រប់គ្រងដើម្បីដោះស្រាយតែបើកម្មករមិនសុខចិត្តអាចទៅប្តឹងដល់បន្ទីទទួលបន្ទុកការងារឬក្រុមព្រឹក្សាអញ្ញាកណ្តាល។

ប្រការ១១: កូដកម្ម និងឡុកអៅ

ក. ក្រុមហ៊ុនមានសិទ្ធិធ្វើឡុកអៅ ស្របតាមច្បាប់ស្តីពីការងារ​ ប្រសិនបើភាគីណាមួយ​ល្មើស​ប្រការ​នេះ​ត្រូវទទួលខុសត្រូវតាមច្បាប់ ។
ខ. សហជីពមានសិទ្ធិធ្វើកូដកម្មស្របតាមច្បាប់ការងារ ដោយជូនដំណឹងទៅ​ក្រសួង​ការងារ ពុំដូច្នោះចាត់ទុកល្មើស នឹងច្បាប់ ។ ( ប្រសិនបើអនុសញ្ញារួមនេះផុតសុពលភាព ត្រូវអនុវត្តតាមច្បាប់​ស្ទី​ពី​ការងារ​) ។
គ. សហជីពគ្មនាសិទ្ធិជ្រៀតជ្រែកកិច្ចការប្រចាំថ្ងៃដោយគ្មានការពិភាក្សា ( ​បើកម្មកររំ​លោព​បំ​​ពានរួមគ្នា រោងចក្រមានសិទ្ធិព្រមានគ្រប់ក្រុមទាំងអស់ ឬដាក់ពិន័យចែញនៅម៉ោង ១៦.០០ ដោយមិនមានការបន្ថែមម៉ោង​។

ប្រការ១២: សុវត្ថភាពការងារ និងអនាម័យបរិស្ថានក្នុងរោងចក្រ

ក. មន្ទប់ទឹកត្រូវមានអនាម័យ និងសាប៊ូសម្រាប់លាងដៃ រាល់ថ្ងៃពេលព្រឹក និងថ្ងៃត្រង់​ត្រូវមានអ្នកអនាម័យនៅសម្អាត២ដង។ត្រូវមានផ្លូវចេញចូលពេលមានអាសន្ននិងការហ្វឹកហ្វឺនក្រុមពន្លត់អគ្គីភ័យនិងការគេចចេញពេលមានអាសន្ន។
ឝ. ត្រូវមានកៅអីសម្រាបើកម្មករអង្គុយម្តងម្កាល ។ ដោយឡែកស្រ្តីមានផ្ទៃពោះ​ត្រូវប្តូរ​មកការងារ​ណាដែលស្រាលៗដោយរក្សាប្រាក់រង្វាន់ និងប្រាក់ខែនៅដដែល ។

ឃ. បើឃើញការងារគ្មានសុវត្ថភាព កម្មករត្រុវរាយការណ៍មកក្រុមហ៊ុន និងពិគាក្សា​ផ្អាក​ការងារ​បណ្តោះអាសន្ន។
ង. គ្រឿងបរក្ខាអគ្គីសនី​ និងការតម្លើងត្រូវមានលក្ចណៈសុវត្ថភាព ។

ប្រការ១៣: ការលើកទឹកចិត្តដល់កម្មករ

ក. ក្រុមហ៊ុនរៀបចំពិធិជប់លៀង១ឆ្នាំម្តង​រៀងរាល់ថ្ងៃមុណ្យសិទ្ធិនារី ក្រុមហ៊ុនជាអ្នកផ្តល់​រង្វាន់ និង​ចំណីអាហារសម្រាប់កម្មករកំសាន្តសម្បាយ។
ខ. ក្រុមហ៊ុនរៀបចំបើកលុយ ៥% ជូនកម្មករនៅរាល់ពេលបុណ្យភ្ជុំ និងបើកលុយ​បំណាច់ឆ្នាំ រាល់បេលចូលឆ្នាំខ្មែរ ។
គ. នៅថ្ងៃបុណ្យចុលឆ្នាំខ្មែរ និងបុណ្យភ្ជុំបុណ្យតាមច្បាប់ការងារត្រូវ​បានឈប់សម្រាក​ខំនួន៣ថ្ងៃ ។ ប៉ុន្តែដោយគឹតថាកម្មករមួយចំនួនមានស្រុកកំណើតនោះឆ្ងាយដូច្នេះ​ក្រុមហ៊ុនត្រូវ​អនុញ្ញាតឱ្យឈប់​បន្ថែម​រយះពេល ០១ថ្ងៃទៀត ។
ឃ. នៅថ្ងៃបុណ្យចូលឆ្នាំចិនក្រុមហ៊ុនចែកអំណោយក្នុង១នាក់ចំនួន៥០០០រៀល ។
ង. កម្មករពេញសិទ្ធិនៅថ្ងៃខួបកំណើត និងត្រូវបានទទួលការដូរ១ ។

ប្រការ១៤: មូកនិធីសុខមាលភាព និតិវិធីប្រើប្រាស់មូលនីធិ

ក. ដើម្បីលើកកម្ពស់សុខមាលភាពដល់កម្មករ សហជីព និងក្រុមហ៊ុនបានបង្កើតគណៈ​កម្មកាវិភាគទាន ។ ក្រុមហ៊ុនផ្តល់វិភាគទានក្នុង១ខែ ៥៥០ ដុល្លា កម្មករមួយនាក់ ៥០០រៀល ។
ខ. គណៈកម្មការវិភាគទាននេះត្រូវបានចុលរួមប្រជុំដោយប្រធានក្រុម ឬសមសជិកក្រុមនៃ​សហ​​ជីព​​ដើម្បី​សម្រេចគោលដៅ​ក្នុងការវិភាគទាន​និងចំនួនទឹកប្រាក់។
គ. ការធ្វើវិភាគទានជុនដល់កម្មករត្រូវថតរុបតម្កល់ជាឯកសារសម្រាប់កម្មករមើល ។

ប្រការ១៥: ប្រសិទ្ធិភាពនៃអនុសញ្ញារួម

ក.​ ពេលក្រុមហ៊ុនត្រូវការពង្រីក ឬផ្លាស់ប្តូរនាយក ផ្លាស់ប្តូរថៅកែមិនត្រូវបញ្ចប់ ឬផ្លាស់​ប្តូរកិច្ចព្រ​ម​ព្រៀងនេះ​។
ខ. អនុសញ្ញារួមមានប្រសិទ្ធិភាពពីពេលចុះហត្ថលេខានេះតទៅ និធានឬបទបញ្ជាទាំង​ឡាយ​​ដែលផ្ទុយនិង អនុសញ្ញារួមនេះត្រូវចាត់ទុកជានារាករណ៍ ។ រាល់ចំណុចនានាដែលមិន​បានចែង​ក្នុង​អនុ​ស​ញ្ញារួមនេះត្រូវអនុវត្តតាម ច្បាប់ស្តីពីការងារ​ បទបញ្ជាផ្ទៃក្នុង​ក្រមសីលធម៌ទីផ្សារ​ ឬបទដ្ឋាន​ការងារ​នានា​ជា​ធរមាន ។

ប្រការ១៦: វិសោធនកម្ម និងរយះពេលនៃអនុសញ្ញារួម

អនុសញ្ញារួមនេះមានសុពលភាពរយះពេល២ឆ្នាំ​គឺតចាប់ពីពេលចុះហត្ថលេខានេះតទៅ និងមាន​ការចរចាគ្នាឡើងវិញ រយះពេល៣ខែមុន និងអនុសញ្ញារួមចប់សុពលភាព ។ ភាគី​ណា​មួយ​​លើកសំណើរ​សុំធ្វើវិសោធនកម្មបានក្នុងកំឡុងពេល​កំឡុងពេលតែ​អនុសញ្ញារួមលើកលែ​ង​ភា​គី​​​ម្ខា​ង​ទៀតយល់ព្រម។
សាប្រ៊ីណា. ថ្ងៃទី០១ខែមិថុនាឆ្នាំ២០០៩

ភាគីតំណាងសហជីព សហព័ន្ធសហជីព តំណាងក្រុមហ៊ុន​
ប្រធានសហជីព ឈា វិនុត ស៊ីខៅឌូ ( C.CAWDU )
ប្រធាន
អាត់ ធន់
អនុប្រធាន ឆន សុខឿន
ទីប្រឹក្សា សៀង ហេង
តំណាងកម្មករនុតយីឡុង
តំណាងកម្មករ នីម តារាវុទ្ធ

KHM Sabrina - 2009

Start date: → 2009-06-01
End date: → 2011-05-31
Ratified by: → Other
Ratified on: → 2009-06-01
Name industry: → Manufacturing
Name industry: → Manufacture of textiles, Manufacture of wearing apparel
Public/private sector: → In the private sector
Concluded by:
Name company: →  Sabrina (Cambodia) Garment Manufacturing Co., Ltd.
Names trade unions: →  សហជីពប្រជាធិបតេយ្យកម្មករកាត់ដែរនៃរោងចក្រសាប្រ៊ីណា

WORK AND FAMILY ARRANGEMENTS

Maternity paid leave: → 13 weeks
Maternity paid leave restricted to 50 % of basic wage
Job security after maternity leave: → No
Prohibition of discrimination related to maternity: → No
Prohibition to oblige pregnant or breastfeeding workers to perform dangerous or unhealthy work: → No
Workplace risk assessment on the safety and health of pregnant or nursing women: → No
Availability of alternatives to dangerous or unhealthy work for pregnant or breastfeeding workers: → Yes
Time off for prenatal medical examinations: → No
Prohibition of screening for pregnancy before regularising non-standard workers: → No
Prohibition of screening for pregnancy before promotion: → No
Facilities for nursing mothers: → Yes
Employer-provided childcare facilities: → No
Employer-subsidized childcare facilities: → No
Monetary tuition/subsidy for children's education: → No

WORKING HOURS, SCHEDULES AND HOLIDAYS

Working hours per day: → 8.0
Working days per week: → 6.0
Paid annual leave: → 18.0 days
Paid annual leave: → 3.0 weeks
Rest period of at least one day per week agreed: → Yes
Provisions on flexible work arrangements: → 

WAGES

Wages determined by means of pay scales: → No
Provision that minimum wages set by the government have to be respected: → No
Agreed lowest wage per: → Months
Lowest wage: → KHR 50.0
Adjustment for rising costs of living: → 

Wage increase

Wage increase: → KHR 2.0

Premium for evening or night work

Premium for evening or night work: → 200 % of basic wage
Premium for night work only: → Yes

Premium for overtime work

Allowance for seniority

Allowance for seniority: → KHR 2.0 per month
Allowance for seniority after: → 1 years of service

Meal vouchers

Meal allowances provided: → No
Free legal assistance: → 
Loading...