អនុសញ្ញារួមស្តីពីការងារ អណត្តិទី ៤ សណ្ឋាគារ អ៊ីនធ័រខនធីណិនថល ភ្នំពេញ និងសហជីពសាមគ្គីឯករាជ្យ របស់សណ្ឋាគារ អ៊ីនធ័រខនធីណិនថល ភ្នំពេញ

អនុសញ្ញារួមស្ដីការងារ

ថ្ងៃទី ១ ខែ មករា ឆ្នាំ ២០១២ ដល់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ២០១៣ អនុសញ្ញារួមនេះត្រូវបានធ្វើឡើង និងមានការចុះហត្ថលេខាយល់ព្រមរវាង ក្រុមហ៊ុន Regency Company Limited (ដែលជាម្ចាស់សណ្ឋាគារអ៊ីនធើខនធីណិនថល ភ្នំពេញ) ជាក្រុមហ៊ុនដែលបានបង្កើតឡើង និងដំណើរការ ដោយអនិលោម និងគោរពទៅច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ហើយដែលក្រុមហ៊ុនមានការិយាល័យកណ្ដាលរបស់ខ្លួន នៅក្នុងបរិវេណ Regency Squaer ដែលមានទីតាំងនៅមហាវិថីម៉ៅសេទុង ភ្នំពេញ ៣ ដែលតទៅនេះហៅថា​”សណ្ឋាគារ”។ និង សហជីពសាមគ្គីភាពឯករាជ្យ នៃសណ្ឋាគារអ៊ីនធើខនធីណិនថល ភ្នំពេញ ដែលជាអង្គការសហជីពស្របច្បាប់មួយដែលបានចុះបញ្ជីកាត្រឹមត្រូវជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជិវៈ ហើយដែលមានការិយាល័យរបស់ខ្លួននៅបរិវេណ Regency Square នៅមហាវិថីម៉ៅសេទុង ភ្នំពេញ ៣ ដែលតទៅហោថា”សហជីព”។ អនុសញ្ញារួមនេះត្រូវចូលជាធរមានចាប់ពីថ្ងៃទី ១ ខែមករា ឆ្មាំ ២០១២ រហូតដល់ថ្ងៃទី៣១​ ខែធ្នូ ឆ្នាំ ២០១៣។ សេចក្ដីផ្ដើម អនុសញ្ញារួមគឺជាកិច្ចព្រមព្រៀងផ្លូវការមួយ ដែលធ្វើឡើងរវាងសហជីពកម្មករនិយោជិត និងសណ្ឋគារក្នុងគោលបំណង់បង្កើតឲ្យមាននូវទំនាក់ទំនង់ និងភាពជាដៃគូរល្អរវាងសហជីពកម្មករនិយោជិត និងសណ្ឋាគារ និងក្នុងគោលបំណង់ធ្វើឲ្យប្រសើរឡើងនូវល័ក្ខខ័ណ្ឌការងារ ការគោរពច្បាប់ និងវិធានការផ្សេងៗ ព្រមទាំងការទទួលខុសត្រូវចំពោះការងារ។ ជាងនេះទៅទៀត អនុសញ្ញារួមនេះ គឺដើម្បីធ្វើឲ្យប្រសើរឡើងនូវគុណភាពការងារ កិត្តិស័ព្ទក្រុមហ៊ុនរបស់ក្រុមហ៊ុន និងទប់ស្កាត់បញ្ហាវិវាទការងារ​ដែលអាចកើតមានឡើងនៅពេលអនាគត ដើម្បីធានានូវផលប្រយោជន៍របស់ភាគីទាំងសងខាង។ សហជីពសាមគ្គីភាពឯករាជ្យនៃសណ្ឋាគារអ៊ីនធើខនធីណិនថល ភ្នំពេញ និងអ្នកគ្រប់គ្រងនៃសណ្ឋគារ អ៊ីនធើខនធីណិនថល ភ្នំពេញ បានព្រមព្រៀងគ្នាទៅលើចំនុចទាំងឡាយដូចខាងក្រោមនេះ។ សហជីពសាមគ្គីភាពឯករាជ្យនៃសណ្ឋាគារអ៊ីនធើខនធីណិលថលភ្នំពេញដែលហៅកាត់ថា”សហជីព” មានការិយាល័យរបស់ខ្លួននៅបរិវេណ Regency Square នៅមហាវិថីម៉ៅសេទុងភ្នំពេញ៣ ដែលតទៅនេះហៅថា”សហជីព” និងអ្នកគ្រប់គ្រងនៃសណ្ឋាគារអ៊ីនធើខនធីណិលថលភ្នំពេញដែលហៅកាត់ថា”សណ្ឋាគារ” មានទីតាំងស្ថិតនៅក្នុងសណ្ឋាគារអ៊ីនធើខនធីណិលថលភ្នំពេញ ដែលមានអាសយដ្ឋាន លេខ ២៩៦ មហាវិថីម៉ៅសេទុង រាជធានីភ្នំពេញ។ អនុសញ្ញារួមនេះបានកំណត់យកច្បាប់ការងារនៃព្រះរាជាណាចក្រកម្ពុជា ជាបទដ្ឋានអប្បរមាគ្មានបញ្ញត្តិណាមួយត្រូវបានកំណត់ឲ្យទាបជាអ្វីដែលបានចែងក្នុងច្បាប់ការងារឡើយ។ ចំនុចទាំងឡាយណាដែលមិនមានចែងនៅក្នុងអនុសញ្ញារួមនេះគឺត្រូវកំណត់ដោយងនុលោមទៅតាមច្បាប់ការងាររបស់ព្រះរាជា ណាចក្រកម្ពុជា។ សហជីព និងសណ្ឋាគារត្រូវពិភាក្សាគ្នាដោយស្មោះត្រង់ និងដោយគោរពទៅតាមយន្តការនៃការជជែកពិភាក្សាដែលបានព្រមពញរៀង និងចុះហត្ថលេខាជាផ្លូវការ ។

ប្រការ​​ ១: ការទទួលខុសត្រូវ

ក. សណ្ឋាគារទទួលស្គាល់សហជីពសាមគ្គីភាពឯករាជ្យនៃសណ្ឋាគារអ៊ីធើខនណិលភ្នំ ពេញថាជាសហជិពដែលមានភាពជាតំណាងបំផុតដែលជាតំណាងស្របច្បាប់កម្មការនិយោជិតនៅក្នុងសណ្ឋាគារអ៊ីនធើខនណិលថលភ្នំពេញដូចដែលសហជីពនេះ ត្រូវបានទទួលស្គាល់ ដោក្រសួងសង្គមកិច្ច ការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងយុវនិតិសម្បទា តាមលិខិតចុះបញ្ជីលេខ ៤៣០ ចុះថ្ងៃទី៦ ខែមិនា ឆ្នាំ ២០០៣។ អនុសញ្ញរួម នេះនិងមានវិសាលភាពគ្របដណ្ដប់ទៅលើរាល់កម្មករនិយោជិតទាំងអស់នៅក្នុងសណ្ឋគារ អ៊ីនធើខនធីណិលថល ភ្នំពេញ មិនថាគួកគេជាសមជិកសហជិព ឬមិនមែន ជាសមជិកសហជិពក៏ដោយ លើកលែងតែប្រភេទកម្មករនិយោតជិតដូចមានកំណត់នៅក្នុងចំនុច ខ និង គ ខាងក្រោម។ ខ. សកជិពនឹងមិនទទួលយកឲ្យចូលជាសមាជិករបស់ខ្លួនឡើយចំពោះកម្មណាដែលមានតំណាងជាអ្នកគ្រប់គ្រង និងតំណាងឲ្យនិយោជិតទាំងឡាយ ដូចតទៅ (នៅក្នុងផ្នែកហិរញ្ញវត្ថុ ជំនួយការនាយក ផ្នែកហិរញ្ញវត្ថុ និងទ្រទ្រង់ពាណិជ្ជកម្ម ប្រធានផ្នែកហិរញ្ញវត្ថុ និងទ្រទ្រង់ពាណិជ្ជកម្ម ប្រធានផ្នែកឥណទាន ប្រធានផ្នែកទិញ សវករលើចំនូល អ្នកត្រួតពិនិត្យតម្លៃ អ្នកកាន់ផ្នែកប្រាក់បៀវត្ស) គ្រប់គណៈកម្មការប្រតិបត្តិប្រធានការិយាល័យ ជំនួយការ/ប្រធានការិយាល័យ Duty Manager លេខាធិការ បុគ្គលិក ផ្នែកធនធានមនុស្ស និងបុគ្គលិកសន្តិសុខ។ សូមមើលឯកសារភ្ជាប់ សម្រាប់ បញ្ជីនៃកំរិតថ្នាក់ និងមុខតំណែងនានា ។ គ. បុគ្គលិកដែលមានតួនាទី និងភារកិច្ចធ្វើការសម្រេចចិត្តជ្រើសរើសបុគ្គលិក ព្រមាន ដាក់ពិន័ យ និងសម្រេចលើការបញ្ឃប់បុគ្គលិក គឺមិនត្រូវបានអនិញ្ញាតឲ្យជាសមាជិកសហជីពឡើយ(យោងលើចំនុច ខ ខាងលើ)

ប្រការ ២: សិទ្ធិរបស់សហជីព

ក. ប្រធាន អនុប្រធាន លេខាធិការ និងហិរញ្ញឹករបស់សហជីព ឬតំណាងដែលទទួលបានការចាត់តាំងត្រឹមត្រូវអាចចូលរួមបាននៅក្នុងអង្កប្រជុំដោះស្រាយបណ្ដឹងតវ៉ានិងតំណាងឲ្យកម្ម​​​ករនិយោជិត ដោយមិនត្រូវបានបាត់បង់ប្រាក់បៀវត្សឡើយ ។ ខ.សហជីព សណ្ឋាគារត្រូវជួបជុំគ្នាដើម្បីពិភាគ្សាទៅលើបណ្ដឹងតវ៉ា និងភាពថ្នាំងថ្នាក់នានាក្នុងគោលបំណងស្វែងរកដំណោះស្រាយមួយដែលមានភាពយុត្តធម៌ និងឆាប់រហ័សចំពោះបញ្ហាដែលបានកើតឡើងដើម្បីកាត់បន្ថយសកម្មភាពរាំងស្ទះទៅដល់ដំណើរការជាប្រក្រតីរបស់សណ្ឋាគារ ។ គ.ប្រធាន អនុប្រធាន លេខាធិការ និងហិរញ្ញឹករបស់សហជីព មានសិទ្ធិទទួលបានពេលវេលាចំនួន ពីរ (២) ម៉ោង ក្នុងមួយខែៗដើម្បីចូលរួមប្រជុំក្នុងកិច្ចការជាផ្លូវការរបស់សហជីព និងសែសិបប្រាំបី(៤៨) ថ្ងៃ​ សរុបក្នុងមួយឆ្នាំ ដើម្បីចូលរួមក្នុងកិច្ចប្រជុំជាផ្លូវការរបស់សហជីព ឬចូលរួមសិក្ខាសាលាបណ្ដុះបណ្ដាលនានា ដែលពាក់ព័ន្ធនឹងច្បាប់ការងារដោយបានទទួលប្រាក់ឈ្នួលពេញលេញ ក្នុងនោះប្រធានគណៈកម្មការស្រ្តីមានសិទ្ធិប្រើប្រាស់ក្នុង (៤៨) ថ្ងៃសរុបក្នុងមួយឆ្នាំនោះផងដែរ ។ ឃ. សណ្ឋាគាររក្សាសិទ្ធិក្នុងការអនុម័តយល់ព្រមឲ្យតំណាងដែលស្នើដោយសហជីពដើម្បី​​ទៅរួមក្នុងថ្នាក់បណ្ដុះបណ្ដាលនានា នៅក្រៅសណ្ឋាគារក្នុងកំឡុងពេលនៃម៉ោងការរបស់សណ្ឋាគារ។ សហជីបចាំបាច់ត្រូវតែជូនព័ត៌មានទៅដល់ប្រធានផ្នែក និងអ្នកគ្រប់គ្រងធនធានមនុស្សសម្រាប់ការអនុម័តយ៉ាងហោចណាស់មួយសប្ដាហ៍(៧ថ្ងៃ)ជាមុន មុនពេលដែលថ្នាក់បណ្ដុះបណ្ដាលជាក់ណាមួយចាប់ផ្ដើម ។ ង.សណ្ឋាគារមិនអនុញ្ញាតឲ្យតំណាងណាមួយ ឬមេធាវីដែលមកពីអង្គការ ឬសហព័ន្ធណាមួយចូលមកក្នុងសណ្ឋគារ ទោះក្នុងគោលបំណងណាមួយក៏ដោយ ដោយគ្មានការអនុញ្ញាត ពីផ្នែកគ្រប់គ្រងបានឡើយ។ សណ្ឋគាររក្សាសិទ្ធិក្នុងការអនុម័ត ឬមិនអនុម័តទៅលើសំណើបែបនេះ ។ សហជីពត្រូវតែជំរាបជូន ហើយត្រូវធ្វើសំណើជាផ្លូវការជូនមកសណ្ឋគារជាមុន មុននឹងធ្វើការអញ្ជើញ ។ ច.សណ្ឋគារមិនត្រូវជ្រៀតជ្រែកចូលទៅក្នុងកិច្ចការផ្ទៃក្នុងរបស់សហជីពឡើយ ហើយផ្ដល់សិទ្ធីឲ្យកម្មករ និយោជិត មានសិទ្ធិធ្វើការជ្រើសរើសមេដឹកនាំសហជីពរបស់ខ្លួនដោយសេរី។ ទោះបីជាយ៉ាងណាក៏ដោយសណ្ឋគាររក្សាសិទ្ធិក្នុងការធ្វើអន្តរាគមន៍ចូលទៅក្នុងកិច្ចការផ្ទៃក្នុងរបស់សហជីព បើសិនជាកច្ចការនោះជះឥទ្ធិពលអាក្រក់ដល់ដំណើរការប្រព្រឹត្តទៅរបស់សណ្ឋាគារ។ ឆ. សណ្ឋគារត្រូវកាត់ប្រាក់ភាគទានសហជីពកម្មករនោយោតជិតម្នាក់ៗដែលជាសមាជិកសហជីពតែនៅពេលណាដែលមានការអនុញ្ញាតជាលាយសក្ខណ៍អក្សរពីកម្មករនិយោ ជិតក្នុងរយៈពេល​​យ៉ាងហោចណាស់១៥ថ្ងៃ​មុនថ្ងៃបើកប្រាក់ខែប៉ុណ្ណោះ ។ សណ្ឋាគារត្រូវផ្ទេរប្រាក់ភាគទានប្រចាំខែដែលបានកាត់ទាំងនេះ ចូលទៅក្នុងគណនីធនាគាររបស់របស់សហជីពមិនឲ្យលើសពី៧ថ្ងៃ(ថ្ងៃធ្វើការ)ដំបូងនៃខែបន្ទាប់។ ជ. សណ្ឋគារត្រូវផ្ដល់ជូនសហជីពនូវ តុ ទូដាក់ឯកសារដែលមានសោរ និងលទ្ធភាពប្រើប្រាស់ឧបករណ៍ការិយាល័យនានា(ម៉ាស៊ីនថតចំលង។ល។)នៅក្នុងផ្នែកធនធានមនុស្ស ។ សហជីពអាចប្រើប្រាស់បន្ទប់ពណ្ដុះបណ្ដាលសម្រាប់កិច្ចប្រជុំសម្ងាត់របស់ខ្លួន។ សហជីព និងកម្មករនិយោតជិកអាចចូលទៅក្នុងបណ្ណាល័យ នៅពេលដែលពួកគេទំនេរ និងសម្រាក់ពីការងារ ។ ឈ. យ៉ាងហោចណាស់ត្រូវមានសមាជិកសហជីពចំនួនពីររូប(២) (ប្រធាន អនុប្រធាន ឬព្រឹក្សា) មានសិទ្ធិអមកម្មករនិយោជិកដែលត្រូវបានអញ្ជើញឲ្យចូលរួមក្នុងសវនការសំរុះសម្រួលណាមួយ ដើម្បីរកដំណោះស្រាយនៅក្នុងជំលោះណាមួយនៅក្រសួង ឬក្រុមព្រឹក្សាអាជ្ញាកណ្ដាលដោយមិនត្រូវកាត់ប្រាក់បៀវត្សឡើយ។ គួកគេត្រូវផ្ដល់ព័ត៌មាន ៧(ប្រាំពីរ)ថ្ងៃមុន ជូនដល់សណ្ឋាគារបើសិនជាតម្រូវការឲ្យមានការអនុវត្តមានណាមួយបែបនេះ ។ ញ.សហពីពមិនអញ្ជើញគ្រឹះស្ថាន អង្គការដែលមានមូលដ្ឋាននៅខាងក្រៅដើម្បីមកបណ្ដុះបណ្ដាលសមាជិកសហជីពនៅក្នុងបរិវេណសណ្ឋាគារបានទេ បើគ្មានការយល់ព្រមជាមុនពីសណ្ឋាគារ។ សណ្ឋាគារអាចធ្វើការពិចារណាទៅលើការផ្ដល់នូវការអនុញ្ញាតឲ្យសហជីព បើសិនការបណ្ដុះបណ្ដាលនេះមានពាក់ព័ន្ធដល់សុខមាលភាពរបស់កម្មករនិយោតជិក និងការយល់ដឹងពីវិជ្ជាជិវៈការងារ ។ ដ. សណ្ឋគារត្រូវរៀបចំឲ្យមានអង្គប្រជុំប្រចាំខែជាទៀងទាត់មួយដើម្បីពិភាក្សាទៅលើបញ្ហាផ្សេងៗ ជាមួយសហជីព ប៉ុន្តែថេរវេលានៃអង្គប្រជុំត្រូវអាស្រ័យទៅលើចំនួននៃបញ្ហាដែលនឹងត្រូវយកមកពិភាក្សា ។

ប្រការ ៣: ការព្យាបាលនៅក្នុងសណ្ឋាគារ

ក. សណ្ឋាគារត្រូវរក្សាឲ្យមាននូវគិលានដ្ឋានមួយ ដែលបច្ចុប្បន្នមានទីតាំងស្ថិតនៅក្នុង​បរិវេណសណ្ឋាគារ និងមានគិលានុបដ្ឋាកយិកាដែលទទួលការបណ្ដុះបណ្ដាលត្រឹមត្រូវ មួយរូប(ប្រចាំការពីម៉ោង៨ព្រឹក ដល់ម៉ោង៥ល្ងាច ពីថ្ងៃច័ន្ទ ដល់ថ្ងៃសៅរ៍)និងវេជ្ជបណ្ឌិតមួយរូប(ប្រចាំការពីម៉ោង៨ព្រឹកដល់ម៉ោង៥ល្ងាច ពីថ្ងៃច័ន្ទ ដល់ថ្ងៃសៅរ៍)រងចាំផ្ដល់សេវា។ គិលានុបដ្ឋាកយិកានេះត្រូវរក្សាភាពស្អាត និងតាមលក្ខណៈអនាម័យរបស់គិលានដ្ឋាន។ ខ.សណ្ឋាគារយល់ព្រមផ្ដល់ជូនថ្នាំពេទ្យសម្រាប់កម្មករនិយោជិកដែលមានជម្ងឺធម្មតា ដូចជាគ្រុនផ្ដាសាយធំ ឈឺពោះ គ្រុនក្ដៅ រាគរូស និងឈឺក្បាលវិលមុខជាដើម។ សណ្ឋាគារនឹងផ្ដល់ជូនសម្ភារៈតាំងភ្ជាប់ និងឧបករណ៍ចាំបាច់ផ្សេងៗសម្រាប់គ្លីនិច ដែលរួមមានគ្រែមួយ បំពង់ទឹលក្ដៅមួយ បំពង់ទឹកត្រជាក់មួយ ថាសមួយ តុមួយ ដែលមានកៅអីផ្អែកបួនទូរដាក់ឯកសារមួយ មានពន្លឺភ្លើងគ្រប់គ្រាន់ ចានដែកស្អាតមួយ ដង្គៀបចាប់ សំឡីមួយកន្រ្តៃពីរ ម៉ាស៊ីនវាស់សំពាធឈាមមួយ ប្រដាប់ស្ទង់ សីតុណ្ហភាពប្រាំ ប្រដាប់សង្កត់អណ្ដាតប្រាំ ប្រអប់សង្គ្រោះបន្ទាន់ពីរ ប្រអប់បង់របួសប្រាំបីធុងសំរាមមួយ និងពិលមួយ។ គ.ការពិគ្រោះ និងការព្យាបាលជម្ងឺ ១) កម្មករនិយោជិកទទួលបានការពិគ្រោះ និងព្យាបាលជម្ងឺដោយឥតគិតថ្លៃ ទៅតាមវេជ្ជបញ្ជារបស់ក្រុមវេជ្ជបណ្ឌិតរបស់ក្រុមហ៊ុន ។ ការទូទាត់សងជាអតិបរិមាប្រចាំឆ្នាំចំពោះការព្យាបាលនឹងត្រូវផ្ដល់ជូនកម្មករនិយោជិតម្នាក់ ហើយដែលតម្លៃនៃការទូទាត់សងនេះត្រូវកំណត់ដោយអ្នកគ្រប់គ្រងដែលអាចមានការប្រែប្រួលពីមួយឆ្នាំទៅមួយឆ្នាំ។(សូមពិនិត្យមើលប្រការ ១២ច សម្រាប់ព័ត៌មានបន្ថែម)។ ២)មន្ទីរព្យាបាលដែលបានជ្រើសរើសដោយសណ្ឋាគារគឺមន្ទីរពហុព្យាបាល ចិន្ដា។ បញ្ជីរវេជ្ជបណ្ឌិតរបស់មន្ទីរពហុព្យាបាល ទីតាំង និងម៉ោងសម្រាប់ពិគ្រោះជម្ងឺមានបិទនៅលើក្ដារប្រកាសព័ត៌មានសម្រាប់បុគ្គលិក។ ៣)កម្មករនិយោជិកទាំងអស់ត្រូវទទួលយកលិខិតបញ្ជាក់មួយពីប្រធានរបស់ខ្លួន ឬប្រធានផ្នែកក្នុងកំឡុងពេលម៉ោងធ្វើការធម្មតា មុនពេលធ្វើដំណើរទៅកាន់គ្លីនិច។ ៤) ក្នុងករណីសង្គ្រោះបន្ទាន់ដែលមានភាពចាំបាច់បំផុតតម្រូវឲ្យទទួលការព្យាបាលជម្ងឺនៅកន្លែងមួយ ផ្សេងទៀតក្រៅពីមន្ទីរពេទ្យ និងវេជ្ជបណ្ឌិតដែលសណ្ឋាគារបានកំណត់ ក្នុងករណីនេះ កម្មករនិយោជិតគួរទៅពិគ្រោះជម្ងឺរបស់ខ្លួនជាមួយគ្រូពេទ្យដែលមានជំនាញវិជ្ជាជីវៈផ្សេងទៀតដែលមានការចុះបញ្ជីត្រឹមត្រូវ។ ក្នុងករណីនេះ កម្មករនិយោជិតអាចស្នើសុំឲ្យនិយោជកសងថ្លៃព្យាបាល​​ដែលបានបង់រួច។ ផ្ទុយទៅវិញសណ្ឋាគារសូមរក្សាសិទ្ធិក្នុងការមិនបង់ថ្លៃព្យាបាលណាមួយ ដោយមិនទទួលស្គាល់វិក័យបត្រព្យាបាលដែលចេញដោយគ្រូពេទ្យដែលចេញដោយគ្រូពេទ្យគ្មានការទទួលស្គាល់ត្រឹមត្រូវនោះ ។ ៥)ជម្ងឺវិជ្ជាជីវៈ និងគ្រោះថ្នាក់ការងារ គឺជាការទទួលខុសត្រូវរបស់បេឡាជាតិរបបសន្តិសុខសង្គម(សូមមើលប្រការ ១២ឆ)។ ៦)ក្នុងករណីដែលវេជ្ជបណ្ឌិតដែលបានចុះបញ្ជីត្រឹមត្រូវមិនអាចព្យាបាលជម្ងឺ ឬរបួសកម្មករនិយោជិកបាន កម្មករនិយោជិតអាចទៅពិគ្រោះជម្ងឺជាមួយគ្រូពេទ្យបុរាណខ្មែរ។ មានតែក្នុងករណីនេះប៉ុណ្ណោះដែលសណ្ឋាគារយល់ព្រមទូទាត់ថ្លៃព្យាបាលតាមបែបបុរាណខ្មែរជូនកម្មករនិយោជិត ។ ឃ.ការចូលសម្រាកពេទ្យ ក្នុងករណីដែលគ្រូពេទ្យ ដែលបានតែងតាំងដោយសណ្ឋាគារចេញលិខិតបញ្ជាក់ឲ្យចូលរួមសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ សណ្ឋគារនឹងរ៉ាប់រងថ្លៃប្រែប្រួលទាំងឡាយក្នុងការសម្រាកពេទ្យ និងថ្លៃចំនាយផ្សេងៗដែលមានការពាក់ព័ន្ធដល់ការសម្រាកក្នុងមន្ទីរពេទ្យរហូតដល់កំរិតអតិបរមាស្របច្បាប់ដូលដែលមានចែងក្នុងប្រការ១២ឆ ។

ប្រការ ៤: ការជ្រើសរើសកម្មករនិយោជិត ។ប្រការ

ក.កិច្ចព្រមព្រាងការងារសម្រាប់កម្មករនិយោជិតនិមួយៗត្រូវតែអនុលោមទៅតាមអនុសញ្ញារួម ហើយ គំរូមួយនៃកិច្ចព្រមព្រៀងការងារជាលក្ខណៈស្ដង់ដារមួយនឹងត្រូវបានផ្ដល់ជូនដល់សហជីព។ សណ្ឋាគារត្រូវជូនព័ត៌មានឲ្យកម្មករនិយោជិតថ្មីៗអាំងអស់ដឹងពីវត្តមាននៃអនិសញ្ញារួម ផ្ដល់ព័ត៌មានមានលំអិតអីពីសហជីព ដល់កម្មករនិយោជិតថ្មី នៅពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀងការងារ។ កិច្ចព្រមព្រៀងការងារត្រូវអនុលោមទៅតាមចំនុចដូចខាងក្រោមៈ ១)រាល់កិច្ចព្រមព្រៀងការងារទាំងអស់ត្រូវមានថិរវេលាមិនកំណត់ ។ ២)រយៈពេលសាកល្បង ឬរយៈពេលបណ្ដោះអាសន្ននៃការងារគឺជារយៈពេលយូរបំផុតបី(៣)ខែ។ កម្មករនិយោជិតសាកល្បងនឹងត្រូវបានផ្ដល់ដំណឹងដោយភាគីសណ្ឋាគារអំពីលទ្ធផលវិជ្ជមាននៃការងារ សាកល្បងមុនពេលដែលថេរវេលានៃការងារសាក់ល្បង់នោះផុតកំណត់ ។ ប្រសិនបើកម្មករនិយោ​ជិតមិនត្រូវបានជូនដុះណឹងអំពីលទ្ធផលនៃការ សាក់ល្បងរបស់ខ្លួននោះទេ នោះកម្មករនិយោ​ជិតត្រូវបានចាត់ទុកថាការងារសាក់ល្បងរបស់គាត់ជាប់ជាស្ថាពរ។ ខ)សណ្ឋាគារត្រូវធានានិរន្តភាពការងាររបស់កម្មករនិយោជិតទៃងឡាយ ហើយសណ្ឋាគារមិនត្រូវបញ្ឃប់ ឬព្យួរកិច្ចសន្យាការងារកម្មករនិយោជិតដោយគ្មានហេតុផលត្រឹមត្រូវឡើយ ។ សណ្ឋាគារមិនត្រូវដាក់ទណ្ឌកម្មឡើយទៅលើកម្មករនិយោជិតដោយងយុត្តិធម៌ខុសច្បាប់ និងមិនសមហេតុសមផលឡើយ។ សណ្ឋាគារមិនត្រូវរើសអើងពូជសាសន៍សាសនា​ អាយុ ភេទ និងសមជិកភាពរបស់កម្មករនិយោជិតក្នុងសហជីពនៅពេលដែលពួកគេដាក់ពាក្យសុំធ្វើការងារឡើយ ។ គ.សហជីព និងសណ្ឋាគារ នឹងមិនអនុញ្ញាតឲ្យមានការយាយីផ្លូវភេទកើតមានជាដាច់ខាតហើយសណ្ឋាគារនឹងធ្វើការស្រាវជ្រាវ និងដោះស្រាយបណ្ដឹងតវ៉ាទាំងឡាយ ដែលពាក់ព័ន្ធដល់ការយាយីផ្លូវភេទដោយប្រុងប្រយ័ត្ន និងហ្មត់ចត់បំផុត ។ ឃ. រយៈពេលបម្រើការងាររបស់កម្មករនិយោជិតត្រូវបានទទួលស្គាល់​ និងត្រូវបន្តក្នុងករណីដំណែង ឬក្របខ័ណ្ឌ ការងារត្រូវបានផ្លាស់ប្ដូរ ។ ង. រយៈពេលនៃការបម្រើការងារត្រូវចាប់គិតពីថ្ងៃដូបូងបំផុតនៃការងារ។ សណ្ឋាគារនឹងពិចារ ណាទៅលើរយៈពេលនៃការបម្រើការងាររបស់កម្មករនិយោជិតក្នុងករណីដែលកម្មករនិយោជិតម្នាក់ ត្រូវបានផ្ទេរពីផ្នេកមួយទៅផ្នែកមួយទៀត ឬតំលើងឋានៈទៅជាដំណែងមួយផ្សេងទៀត។ ការផ្ទេរ ឬតំលើងឋានៈត្រូវផ្អែកទៅលើជំនាញរបស់កម្មករនិយោជិតផ្ទាល់ ហើយជំនាញទាំងនោះត្រូវឆ្លើយតបថែមទៀតផងទៅប្រភេទនៃការងារ។ ច)ការបញ្ចប់កិច្ចសន្យាការងាររបស់កម្មករនិយោជិតក្នុងកំឡុងពេលដែលជួបវិបត្តិសេដ្ឋកិច្ចអាចត្រូវងនុវត្តន៍បានតែក្រោយពេលមានការពិភាក្សាជាមួយសហជីព។ កម្មករនិយោជិតដែលត្រូវបានបញ្ឃប់ការងារក្នុងកំឡុងពេលដេលជូបវិបត្តិសេដ្ឋកិច្ចនឹងត្រូវបានគេផ្ដល់អាទភាពឲ្យចូលធ្វើការឡើងវិញក្នុងករណីដែលមានតម្រូវការ ។ ឆ.សណ្ឋាគារត្រូវផ្ដល់ព័ត៌មានទៅឲ្យកម្មករនិយោជិតដែលត្រូវបានបញ្ឃប់ពីការងារ(ក្នុងកំឡុងពេលដែលមានវិបត្តិសេដ្ឋកិច្ច)ដែលជាអ្នកមានអាទិភាពត្រូវបានឲ្យចូលធ្វើការឡើងវិញមុនគេ តាមរយៈក្ដារជូនព័ត៌មាន របស់សហជីពយ៉ាងហោចណាស់ពីរសប្ដាហ៍ មិនពេលផ្សព្វផ្សាយជាសាធារណៈដើម្បីជ្រើសរើសបុគ្គលិកថ្មី ។ ជ. កម្មករនិយោជិតដែលតម្រូវឲ្យចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលដោយសណ្ឋាគារ ត្រូវទទួលបានប្រាកើឃ្លួលជាប្រក្រតី បូករួមទាំងប្រាក់បន្ថែមម៉ោងផង ប្រសិនជារយៈពេលនៃការបណ្ដុះបណ្ដាលនោះ លើសពី៨ម៉ោងក្នុងមួយថ្ងៃ។ កម្មករនិយោជិតដែលតម្រូវឲ្យចូលរួមក្នុងវគ្កបណ្ដុះបណ្ដាលនៅក្រៅសណ្ឋាគារ តាមសំណើររបស់សណ្ឋគារនឹងត្រូវផ្ដល់ជូនប្រាក់គ្រប់គ្រាន់សម្រាប់គាំទ្រការចំនាយដែលពាក់ព័ន្ធដល់ការបណ្ដុះបណ្ដាលដូចជាថ្លៃធ្វើដំណើរ ថ្លៃអាហារ ថ្លៃស្នាក់នៅ និងចំណាយដទៃៗទៀត ។ ឈ.សណ្ឋាគារនឹងពិចារណាទៅលើសំណើរសុំការឧបត្ថម្ភផ្នែកណាមួយទៅលើថ្លៃបង់ការសិក្សាសម្រាប់កម្មករនិយោជិតក្នុងវគ្គបណ្ដុះបណ្ដាលនានាដែលមានការទាក់ទងដល់ការងារ ដោយផ្អែកទៅលើការបណពេញការងារ និងកំណត់ត្រាការងាររបស់បុគ្គលនិមួយៗ។ ការផ្ដល់ការជូននូវការឧបត្ថម្ភបែបនេះ តម្រូវឲ្យមានការយល់ព្រមពីក្រុមហ៊ុនដែលជាម្ចាស់កម្មសិទ្ធិ ។ ញ.សណ្ឋាគារ នឹងផ្ដល់ជូនទឹកប្រាក់ចំនួន ១០០ ដុល្លារអាមេរិចតែមួយលើកដល់បុគ្គលិកសម្រាប់គំរប់ខួប ១០ឆ្នាំ នៃការបំពេញការាងារជាប់កន្លងមកដើម្បីជាការដឹងគុណសម្រាប់ភាពស្មោះស្ម័គ្រ និងការលះបង់របស់ពួកគេ ។ សណ្ឋាគារនឹងផ្ដល់ចូនទឹកប្រាក់ចំនួន ៥០ ដុល្លារអាមេរិចតែមួយលើកសម្រាប់បុគ្គលិកសម្រាប់គម្រប់ខួប ១៥ ឆ្នាំ នៃការបំពេញការងារជាប់កន្លងមកដើម្បីជាការដឹងគុណសម្រាប់ភាពស្មោះស្ម័គ្រ និងការលះបង់របស់ពួកគេ ។

ប្រការ ៥: ការផ្ទេរការងារ និងជំនាញ

ក. ការផ្ទេរកម្មកេនិយោជិតពីនាយកដ្ឋានមួយទៅនាយកដ្ឋានមួយទៀត ឬពីផ្នែកមួយទៅ ផ្នែកមួយទៀត នាយកដ្ឋានកណ្ដាល ត្រូវជូនព័ត៌មានឲ្យបុគ្គលិកគ្រប់រូបនោះយ៉ាងហោចណាស់៧ (ប្រាំពីរ)ថ្ងៃជមុន ដោយមានលិខិតជូនដំណឹងទៅឲ្យសហជីព ។ ខ. បើកម្មករនិយោជិតផ្ទេរពីផ្នែកមួយទៅផ្នែកមួយទៀត ដែលមានជំនាញខុសគ្នា សណ្ឋាគារត្រូវផ្ដល់ជូនការបណ្ដុះបណ្ដាលប្រកបដោយប្រសិទ្ធិភាពក្នុងរយៈពេល៣(បី) ខែនៃការសាកល្បងការងារ។ ប្រាក់បៀវត្សនឹងត្រូវរក្សាឲ្យនៅដដែលក្នុងកំឡុងពេលបណ្ដុះបណ្ដាល ហើយបន្ទាប់មកត្រូវកែតម្រូវទៅតាមកំរិតប្រាក់បៀវត្សឲ្យបានសមស្របទៅតាមផ្នែកថ្មីនេះ​ ដោយគ្មានការខាតបង់ប្រយោជន៍អ្វីចំពោះកម្មករនិយោជិតឡើយ ។

ប្រការ ៦: ម៉ោងការងារ និងការធ្វើការងារថែមម៉ោង

ក.ម៉ោងធ្វើការងារប្រចាំថ្ងៃជាប្រក្រតីគឺ៨ម៉ោងក្នុងមួយថ្ងៃ បូករួមនឹងមួយម៉ោងទៀតដែលមិនទទួលបា្រក់បៀវត្ស គឺម៉ោងសម្រាប់ពេលសំរាកទទួលទានអាហារ។ សណ្ឋាគារនឹងរៀបចំបន្ទប់ធំ ហើយស្អាតមួយ ដែលហៅថា កង់ទីនដែលអាចឲ្យមនុស្សអង្គុយបាន៥០ នាក់ ដោយមានបំពាក់ម៉ាស៊ីនត្រជាក់ ប្រព័ន្ធទឹកក្ដៅ ទឹកត្រជាក់ សម្រាប់កម្មករនិយោជិត ប្រើប្រាស់មុនពេលសម្រាក។ ការបែងចែកថ្ងៃធ្វើការគឺ ៦ថ្ងៃក្នុងមួយសប្ដាហ៍។ កម្មករនិយោជិតទាំងអស់មានសិទ្ធិឈប់មួយថ្ងៃក្នុងមួយសប្ដាហ៍ ។ ខ.កម្មកេនិយោជិតដែលធ្វើការក្នុងផ្នែកដូចគ្នាដែលមានជំនាញដូចគ្នា និងឋានៈស្មើគ្នាអាចផ្លាស់ប្ដូរវេនធ្វើការងារជាមួយនឹងសហការីរបស់គេ តាមរយៈការព្រមព្រៀងគ្នាទៅវិញទៅមក ដោយមានការអនុញ្ញាតពីប្រធានផ្ទាល់របស់ពួកគេយ៉ាងហោចណាស់១ (មួយ)ថ្ងៃ ជាមុន ។ គ.សណ្ឋាគារនឹងធ្វើការពិចារណាលើការផ្ដល់ឲ្យកម្មករនិយោជិតណាមួយ ស្នើសុំធ្វើការនៅក្នុងវេនណាមួយជានកុះណត់ច្បាស់លាស់ ក្នុងតារាងបែងចែកវេនការងារដោយសារហេតុផលខ្ឡួនជាប់សិក្សា ឬធ្វើដំណើរផ្លូវឆ្ងាយពីផ្ទះទៅមកកន្លែងធ្វើការនៅសណ្ឋាគារបើសិនជាកម្មករនិយោជិតរូបនោះ បានធ្វើសំណើជាលាយល័ក្ខអក្សរត្រឹមត្រូវ ។ ឃ. ប្រាក់បៀវត្សនឹងត្រូវបានគេបើកជូនជាសាច់ប្រាក់ដុល្លារសហរដ្ឋអាមេរិច។ ក្នុងករណីដែលមមានការតម្រូវឲ្យធ្វើការបន្ថែមម៉ោងនោះ ការធ្វើការបន្ថែមម៉ោងនេះនឹងត្រូវធ្វើឡើង តាមរយៈការព្រមព្រៀងគ្នាទៅវិញទៅមក ។ ការងារថែមម៉ោងដែលបានធ្វើរួចនឹងត្រូវបើកប្រាក់ឈ្នួលជូនដោយយោងទៅតាមច្បាប់ការងារទៅតាមអត្រាម៉ោងមូលដ្ឋានគឺគុណនឹងមួយដងកន្លះ ឬយ៉ាងក៏យ៉ាងតិចបំផុតស្មើនឹង ១ដុល្លារសហរដ្ឋអាមេរិចក្នុងមួយម៉ោង ទោះបីជាយ៉ាងណាក៏ដោយគឺវាមានការប្រសើរបំផុត ការថ្វើការថែមម៉ោងក្នុងមួយថ្ងៃ ធ្វើការធម្មតា ។ ការបើកប្រាក់ម៉ោងបន្ថែមអាចធ្វើឡើងតាមពីរបែប គឺទីមួយដោយឲ្យជាសាច់ប្រាក់ ឬទីពីរ ឈប់សំរាកធ្វើការនៅពេលណាមួយនោះវិញជំនួស ។ ង.តារាងបែងចែកការងារប្រចាំសប្ដាហ៍ត្រូវបិទប្រកាសផ្សព្វផ្សាយនៅគ្រប់ផ្នែកទាំងអស់យ៉ាងហោចណាស់ប្រាំពីរ(៧)ថ្ងៃ មុនពេលចាប់ផ្ដើមដំណើរការនៃការបែងចែងតារាងការងារខាងលើនេះ។ ការអនុម័តទៅលើសំណើសុំច្បាប់ឈប់របស់កម្មករនិយោជិតមិនត្រូវបដិសេធដោយមិនសមហេតុផលនោះទេ ។ សណ្ឋាគារផ្ដល់អាទិភាពជូនកម្មករនិយោជិតសម្រាប់ការឈប់បន្ទាន់ណាមួយដូចាជាមរណៈភាព ឬគ្រោះថ្នាក់ដោយចៃដន្យជាសារវ័ន្តទៅលើសមាជិកគ្រួសារទាំងឡាយរបស់កម្មករនិយោជិត ។ ច.កម្មករនិយោជិតនឹងត្រូវបានផ្ដល់ជូនអាហារការងារមួយពេលសម្រាប់រាល់១(មួយ)វេនការងារ ដែលមានរយៈពេល៨ម៉ោង និងអាហារពីរពេលសម្រាប់វេនការងារ ដែលត្រូវបំបែក ឬបើសិនជាមានធ្វើការបន្ថែមម៉ោង ។ ឆ. របៀបគណនាប្រាក់ឈ្នួលប្រចាំថ្ងៃ គឺយកប្រាក់បៀវត្សមូលដ្ឋានប្រចាំខែគុណនឹង១២ខែរួចចែកនឹង៥២សប្ដាហ៍ ហើយបន្តចែកនឹង៦ថ្ងៃធ្វើការ។ របៀបចែកប្រាក់ឈ្នួកប្រចាំម៉ោង គឺយកប្រាក់ឈ្នួលប្រចាំថ្ងៃចែកនឹងម៉ោងធ្វើការ ៨ម៉ោង ។ ជ. កម្មករនិយោជិតដែលបានបែងចេកឲ្យធ្វើការងារនៅថ្ងៃ​ឈប់សំរាកផ្លូវការរបស់រដ្ឋ ហើយមិនបានឈប់នៅថ្ងៃណាមួយផ្សេងទៀតជំនួសនោះ មានសិទ្ធិទទួលបានប្រាក់ឈ្នួលក្នុងអត្រាដូចគ្នាទៅនឹងអត្រាប្រាក់ឈ្នួលម៉ោងធ្វើការធម្មតា និងបូកបន្ថែមក្នុងថ្ងៃក្នុងថ្ងៃឈប់បុណ្យដែលមានប្រាក់ឈ្នួល១០០ភាគរយជាបន្ថែមទៀត។ សណ្ឋាគារនឹងព្យាយាមផ្ដល់ឲ្យកម្មករនិយោជិតក្នុងចំនួនច្រើនបំផុតតាមដែលអាចធ្វើបាននូវការឈប់សម្រាកក្នុងថ្ងៃឈប់បុណ្យអាស្រ័យទៅតាមកម្រិតអាជីវកម្ម ។ ឈ.ថ្ងៃឈប់សម្រាកប្រចាំសប្ដាហ៍គឺជាថ្ងៃឈប់សម្រាកដែលគ្មានប្រាក់ឈ្នួល។ ប៉ុន្តែបើកម្មករនិយោជិតមានម៉ោងការងារត្រូវធ្វើក្នុងថ្ងៃឈប់សម្រាកជាប្រចាំរបស់ខ្លួន ហើយបើមិនបានឈប់សម្រាកនៅថ្ងៃណាមួយផ្សេងទៀតជំនួសនោះ មានសិទ្ធិទទួលប្រាក់ឈ្នួលសម្រាប់ថ្ងៃនោះក្នុងអត្រា២០០ភាគរយនៃប្រាក់ឈ្នួលធម្មតា។ ថ្ងៃឈប់សម្រាកជាប្រចាំត្រូវបានកំណត់និយមន័យដោយមាត្រា ១៤៦ នៃច្បាប់ការងារថាៈ”និយោជកត្រូវហាមឃាត់មិនឲ្យប្រើប្រាស់កម្មករនិយោជិតដដេល ឲ្យធ្វើការច្រើនជាង៦ថ្ងៃក្នុងមួយសប្ដាហ៍។ប៉ុន្តែមាត្រា១៥១នៃច្បាប់ការងារអនុញ្ញាតឲ្យនិយោជកអាចព្យួរការឈប់សម្រាកប្រចាំសប្ដាហ៍បានក្នុងករណីដែលក្រុមហ៊ុនមានការងារបន្ទាន់។ កម្មករនិយោជិតទាំងអស់នឹងត្រូវបានគេជួនដំណឹងជាមុនរយៈពេល៧ថ្ងៃនូវវេនការងាររបស់គួកគេដោយបានបញ្ជាក់ពីថ្ងៃឈប់សម្រាកជាប្រចាំផងដែរ។ ក្នុងករណីដែលកម្មករនិយោជិកត្រូវបានតមមម្រូវឲ្យធ្វើការនៅថ្ងៃឈប់សម្រាកជាប្រចាំរបស់ខ្លួនដែលមានកំណត់ក្នុងតារាងបែងចែកការងារគួកគេត្រូវទទួលបានប្រាក់ឈ្នួល ក្នុងអត្រា២០០ភាគរយនៃប្រាក់ឈ្នួលធម្មតារបស់គួកគេសម្រាប់ថ្ងៃនោះ។ សណ្ឋាគារនឹងព្យាយាមផ្ដល់ឲ្យ និយោជិតច្រើនបំផុតតាមដែលអាចធ្វើបាននូវការឈប់សម្រាកអាស្រ័យតាមកម្រិតអាជីវកម្ម។ ញ. កម្មករនិយោជិតទាំងអស់ដែលធ្វើការពេលយប់ត្រូវទទួលបានប្រាក់រង្វាន់ការងារពេលយប់១០០ភាគរយសម្រាប់រយៈពេលប្រាំថ្ងៃដំបូង និង៣០ភាគរយសម្រាប់ធ្វើការបន្ទាប់ប្រចាំខែបន្ថែមពីលើប្រាក់ឈ្នួលប្រចាំថ្ងៃរបស់ពួកគេ។ ប្រាក់រង្ចាន់នេះត្រូវអនុវត្តចំពោះការងារដែលត្រូវធ្វើចាប់ពីម៉ោង១០យប់ទៅហើយមានរយៈពេល៨ម៉ោង។ ដ.សម្រាប់ការងារវេនយប់ក្នុងថ្ងៃឈប់បុណ្យអត្រាប្រាក់ឈ្នួលដែលយកមកប្រើគឺអត្រាប្រាក់ឈ្នួលថ្ងៃឈប់បុណ្យ។

ប្រការ ៧: គោលនយោបាយនៃការឈប់សម្រាក

ក. ថ្ងៃឈប់បុណ្យៈ សិទ្ធិឈប់សម្រាកក្នុងថ្ងៃបុណ្យដោយទទួលបានប្រាក់ឈ្នួល ឬដោយ គ្មានប្រាក់ឈ្នួល ឬដោយមានកាត់ប្រាក់ឈ្នួលត្រូវអនុលោមតាមប្រកាសដែលចេញជារៀងរាល់ឆ្នាំដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈយោងតាមមាត្រា១៦១។ ខ. ថ្ងៃសំរាកប្រចាំឆ្នាំៈ កម្មករនិយោជិតមានសិទ្ធិទទួលបានការឈប់សំរាកប្រចាំឆ្នាំមួយ ថ្ងៃ កន្លះក្នុងមួយខែធ្វើដែលត្រូវជា ១៨ ថ្ងៃក្នុងមួយឆ្នាំដោយយោងតាមមាត្រា១៦៦នៃច្បាប់ ការងារនព្រះរាជាណចក្រកម្ពុជា១៩៩៧ ។ (ក). កម្មករនយោជិតដែលបានបំពេញការងារ៣(បី)ឆ្នាំ ជាប់គ្នាមានសិទ្ធិឈប់សម្រាក ប្រចាំឆ្នាំចំនួយ១៩ថ្ងៃ ដោយមានប្រាក់ឈ្នួល(មានការបន្ថេមមួយថ្ងៃទៀត ជារៀងរាល់ការ បម្រើការបានបីឆ្នាំតាមលក្ខណៈពហុគុណ)ដូច្នេះបើសិនរយៈពេលបម្រការងារបាន(ប្រាំមួយ) ឆ្នាំ នោះការឈប់សម្រាកប្រចាំឆ្នាំនឹងឡើងដល់២០ថ្ងៃ និង។ល។ (ខ). តាមឆន្ទានុសិទ្ធរបស់ផ្នែកគ្រប់គ្រងបានកំណត់ថាសិទ្ធិឈប់សំរាកប្រចាំឆ្នាំណាមួ ដែល ប្រើប្រាស់មិនទាន់អស់រហូតដល់បំណាច់ខែធ្នូនៃឆ្នាំនីមួយៗ កម្មករនិយោជិតអាចត្រូវ បានផ្ដល់ជូននូវរយៈពេល៦(ប្រាំមួយ) ខែបន្តទៅទៀតដើម្បីប្រើប្រាស់សិទ្ធិឈប់សម្រាកប្រចាំ ឆ្នាំដែលនោសល់នោះនៅក្នុងឆ្នាំបន្ទាប់។ ប្រសិនបើនិយោជិតប្រើមិនអស់ សណ្ឋាគារនឹងត្រូវ កាត់១២ថ្ងៃចេញក្នុងមួយឆ្នាំ ហើយរក្សាជូនភាគដែលនៅសល់ពីការកាត់ប៉ុណ្ណោះក្នុងរយៈ ពេលពេល៣ឆ្នាំ ។ គ. ការឈប់សំរាកដោយមួលហេតុមានជម្ងឺៈ សណ្ឋាគារនឹងផ្ដល់ជូនច្បាប់ឈប់ឈឺ ចំនួន១៤ថ្ងៃ ដោយមានប្រាក់ឈ្នួលនៅក្នុងឆ្នាំធ្វើការនិមួយៗ ។ ច្បាប់ឈប់ឈឺមិនអាចជាកម្មវត្ថុនៃការសន្សំ ឬលើ​សពីឆ្នាំមួយទៅមួយឆ្នាំទៀត ឬបង្វែរជាសាច់ប្រាក់បានឡើយ ។កម្មករនិយោជិតជាស្ត្រីដែលមានផ្ទៃពោះអាចប្រើប្រាស់ការឈប់ឈឺនេះសម្រាប់ត្រួតពិនិត្យផ្ទៃពោះប្រចាំខែរបស់ខ្លួន ។ ឃ.​​ការសម្រាកពិសេសៈសណ្ឋាគារផ្ដល់ជូនជាអតិបរមានូវច្បាប់ឈប់សំរាកពិសេសរយៈ ពេល៧(ប្រាំពីរ)ថ្ងៃក្នុងមួយឆ្នាំចំពោះកម្មករនិយោជិក។ ការឈប់សំរាកពិសេសអាចយកទៅ ប្រើប្រាស់សម្រាប់ក្នុងកាលៈទេសៈ ទាំងឡាយណាដែលមានការជះឥទ្ធិពលដោយផ្ទាល់ទៅ លើកម្មករនិយោជិតដូចជាច្បាប់ឈប់សំរាកពេលមានទុក្ខ(ការស្លាប់ភា្លមៗនៃសមាជិកគ្រួសារ​ ) ច្បាប់ឈប់អាពាហ៍ពិពាហ៍(ការរៀបអាពាហ៍ពិពាហ៍ផ្ទាល់ខ្លួន ឬរៀបអាពាហ៍ ពិពាហ៍ឲ្យកូនចៅ) ឬច្បាប់ឈប់សំរាកបិតុភាព(កាករឈប់សម្រាកសម្រាប់ឪពុកនៅពេលដេល រឺ បន្ទាប់ពីភរិយាខ្លួនប្រសូត្របុត្រ) ។ល។ ង. ការឈប់សម្រាកមាតុភាពៈ សណ្ឋាគារផ្ដល់ជូនច្បាប់ឈប់សម្រាកមាតុភាពចំនួន៩០ ថ្ងៃ (កៅសិប) ថ្ងៃដល់កម្មករនិយោជិតទាំងអស់ ។ ប៉ុន្តែសណ្ឋាគារផ្ដល់ប្រាក់បៀវត្សន៍ប្រចាំខែ ជាមូលដ្ឋានចំនួន ១០០% (មួយរយភាគរយ) សម្រាប់កម្មករនិយោជិតជាស្រ្តីណា ដែលបាន បំពេញការងាររយៈពេលមួយឆ្នាំកន្លងមកនៅក្នុងសណ្ឋាគារ ។ តំណែងនិងអតីតភាពនៃការបំ រើការងារក៏នឹងត្រូវគេគិតជាបន្ត ក្នុងតយៈពេលសម្រាកមាតុភាព ។ ក្នុងករណី វេជ្ជបណ្ឌិតដែល ចុះបញ្ជីត្រឹមត្រូវហើយមានការទទួលស្គាល់ដោយសណ្ឋាគារបានផ្ដល់អនុសាសន៍ឲ្យឈប់ សម្រាកបន្ថែមទៀត ដើម្បីព្យាបាលឡើងវិញជាពិសេសណាមួយនោះនោះអ្នកគ្រប់គ្រងនឹង ពិចារណាទៅលើករណីនីមួយៗ ទៅតាមសម្បជញ្ញៈរបស់ខ្លួនផ្ទាល់។ ច. សណ្ឋាគារមិនត្រូវជំទាស់ទៅនឹងពាក្យស្នើសុំច្បាប់សំរាកដែលកម្មករនិយោជិតណា មួយដោយមិនសមហេតុផលនោះឡើយ ។ ការឈប់សំរាកទាំងអស់គឺអាស្រ័យទៅលើអ្នកគ្រប់ គ្រងដែលជាអ្នកសម្រេចអនុម័ត ។ ឆ. នៅពេលមានការស្នើសុំច្បាប់ច្បាប់ឈប់សម្រាកចំពោះការឈប់សំរាកដូចដែលមាន ចែងនៅក្នុនានា ដូចជា ៨គ, ៩ឃ,និង៨ង សណ្ឋាគារត្រូវផ្ដល់គំរូពាក្យសុំច្បាប់សំរាកដែល កម្ម ករនិយោជិតត្រូវបំពេញសម្រាប់ការអនុម័តរបស់សណ្ឋាគារ ។ លើកលែងតែក្នុងករណី បន្ទាន់ ប៉ុណ្ណោះ កម្មករនិយោជិតអាចជូនព័ត៌មានដល់សណ្ឋាគារតាមរយៈទូរស័ព្ទ និងបំពេញគំរូសុំគំរូ សុំច្បាប់សម្រាកនៅពេលណាខ្លួនវិញត្រលប់ចូលមកកាន់ការងារវិញ ។

ប្រការ ៨:​ ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗ

ក. ប្រាក់ឈ្មូលមូលដ្នានត្រូវបានកំណត់ដោយយោងទៅតាមកម្រិតជំនាញដែលតម្រូវ ឲ្យ សម្រាប់ណាមួយ និងយោងទៅដោយគោលនយោបាយរបស់សណ្ឋាគារអ៊ីនធើខនធីណិល ថល ភ្នំពេញ។ ខ. ប្រាក់ឈ្នួលនឹងត្រូវបានបើកជូននៅថ្ងៃទីមួយនៃខែបន្ទាប់ជាប្រាក់ដុល្លាសហរដ្ឋអាមេរិច ឬប្រាក់រៀលខ្មែរ ប្រសិនបើតម្រូវឲ្យមានការផ្លាស់ប្ដូរដោយគោលនយោបាយរដ្ឋាភិបាល ។ បង្កាន់បើកប្រាក់នឹងបង្ហាញច្បាស់ចំនួនទឹកប្រាក់ពេញលេញដែលកម្មករនិយោជិតទទួលបានចំនួនដែលយល់ព្រមឲ្យកាត់កង និងចំនួនប្រាក់ពិតប្រាកដដែលនឹងត្រូវបើកជាសាច់ ប្រាក់ ឬផ្ទេរចូលទៅក្នុងខ្ទង់គណនីធនាគាររបស់កម្មករនិយោជិតរូបនោះ។ គ. និយោជកមិនអាចកាត់ចំនួនទឹកប្រាក់ណាមួយ ពិប្រាក់ឈ្នួលរបស់កម្មករនិយោជិត ណាម្នាក់ដោយមិនមានការអនុញ្ញាតជាលាយលក្ខណ៍អក្សរ ពីកម្មករនិយោជិតរូបនោះបាន ឡើយ។ ឃ. ការតំលើងប្រាក់បៀវត្សប្រចាំឆ្នាំគឺអាស្រ័យទៅលើកំរិតនៃការចំណេញក្នុងមុខជំនួញ របស់ សណ្ឋាគារនៅពេលនោះ និងគុណភាពការងាររបស់កម្មករនិយោជិតហើយនិងយោងទៅ តាមឆន្ទាទានុសិទ្ធិតែមួយគត់របស់ក្រុមហ៊ុនដែលជាកម្មសិទ្ធិ។ការតម្លើងប្រាក់បៀវត្សណាមួយ ដែលផ្ដល់ជូនក្នុងកំឡុងពេលណាមួយនៃឆ្នាំត្រូវផ្អែកទៅលើអត្រា CPI (សន្ទស្សន៍ តម្លៃទំនិញ លើទីផ្សារ) ដែលចេញជាផ្លូវការដោយរាជរដ្ឋាភិបាល ។ ង. និយោជកត្រួវបែងចែកចំនួនទឺកប្រាក់ទឹកតែ ឬហៅថាធីបទាំងស្រុងដែលបានប្រមួល បាន ពីភ្ញៀវជាសាច់ប្រាក់ទៅឲ្យកម្មករនិយោជិត។ ច. សណ្ឋាគារត្រូវបើកប្រាក់ឈ្នួលពេញលេញឲ្យទៅកម្មករនិយោជិត ដែលរួមមានប្រាក់ រង្វាន់ ក្នុងការបំពេញការងារ និងប្រាក់ធីបដែលប្រមូលបាន ក្នុងកំឡុងពេលដែលកម្មករឈប់ សំរាកដោយទទួលបានប្រាក់ឈ្នួល ។ ឆ. ការបើកប្រាក់រង្វាន់ប្រចាំឆ្នាំហើយនិងប្រាក់ចូលឆ្នាំខ្មែរគឺស្ថិតនៅឆន្ទានុសិទ្ធតែមួយ គត់របស់ក្រុមហ៊ុនដែលជាកម្មសិទ្ធិ ។ ជ. និយោជកត្រូវផ្ដល់ជូនមធ្យោបាយដឹកជញ្ជូនទៅផ្ទះឲ្យកម្មករនិយោជិតណាដែបញ្ចប់ ការងាររបស់គេក្រោយម៉ោង ៩យប់រហូតដល់ម៉ោង ២ទៀបភ្លឺ ។ ឈ. កម្មករនិយោជិតដែលបានតម្រូវឲ្យធ្វើការនៅក្នុងមុខងារមួយនៅក្រៅសណ្ឋាគារ នឹងត្រូវ បានផ្ដល់ជូនមធ្យោបាយដឹកចញ្ជូនពីសណ្ឋាគារដល់ទីនោះ និងពីទីនោះត្រលប់មក កាន់សណ្ឋាគារវិញ។ ញ. កម្មករនិយោជិតដែលបានតម្រួវឲ្យផ្លាស់ប្ដូរវេនម្ដងម្កាល ឬជាអចិន្ត្រៃយ៍ នឹងទទួល បានប្រាក់ឧបត្ថម្ភចំនួន១ដុល្លាអាមេរិចក្នុងមួយថ្ងៃ ។ ដ. កម្មករនិយោជិតដែលតម្រូវឲ្យធ្វើការនៅក្នុងមុខងារមួយនៅក្រៅសណ្ឋាគារ លើសពី ៤ម៉ោងឡើងទៅនឹងត្រូវបានទទួលបានប្រាក់ឧបត្ថម្ភចំនួន ៥ដុល្លាអាមេរិច ។ ឋ. សណ្ឋាគារនឹងត្រូវអនុវត្តន៍ប្រាក់ធនានុគ្រោះចាប់ពី ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១០ ហើយនឹងមានការបែងចែកស្មើៗគ្នាទៅកម្មករនិយោជិតកក្នុងស្រុកដែលបានធ្វើការជាងចិន្ត្រៃ យ៍ ដោយភ្ជាប់នូវគោលការណ៍ស្ដីពីប្រាក់ធនានុគ្រោះ និងឯកសារនិតិវិធីដោយឡែកស្ថិតនៅ ក្រោមសេចក្ដីបន្ថែមលេខ...............

ប្រការ ៩: វិន័យ និង ការបញ្ឃប់/ការបណ្ដេញចេញ

ក.និតិវិធីបណ្ដឹងតវ៉ា ១. សណ្ឋាគារនឹងណែនាំឲ្យមានផ្នែកគ្រប់គ្រង និងបុគ្គលិកទាំងអស់ឲ្យប្រកាន់ ឥរិយាបថប្រកបដោយលក្ខណៈវិជ្ជាជីវៈ និងត្រឹមត្រូវជាកម្មករនិយោជិតនៅគ្រប់ពេលវេលា ទាំងអស់ ។ ២. សណ្ឋាគារជឿជាក់ថា បណ្ដឹងតវ៉ាទាំងអស់អាចត្រូវបានដោះស្រាយប្រកបដោយការ ពេញ ចិត្ត។ កម្មករនិយោជិត ទាំង់អស់ត្រូវអនុវត្តន៍ណ នីតិវិធីបណ្ដឹងតវ៉ា តាមជំហានមួយ ចំនួន ដុចខាងក្រោមៈ ជំហានទី១:​ សមាជិកសហជីពត្រូវដាក់បណ្ដឹងតវ៉ា ដែលមានការបញ្ជាក់យ៉ាងត្រឹមត្រូវ របស់ខ្លួនជាលាយលក្ខណ៍អក្សរដោយផ្ទាល់ទៅនឹងមេការរបស់ខ្លួន ឬប្រធានផ្នែករបស់ខ្លួន ឬ ទៅសហជីព(បើសិនករណីបណ្ដឹងតវ៉ារបស់កម្មករនិយោជិតនេះធ្វើឡើង ដើម្បីប្រឆាំងមេការ របស់ខ្លួន) ក្នុងរយៈពេល (៧) ប្រាំពីរថ្ងៃនៃថ្ងៃធ្វលការដោយមិនគិតចាប់ពីពេលដែលកម្មករ និយោជិតរកឃើញហេតុផលនៃការថ្នាំងថ្នាក់ ។ ជំហានទី២: សមាជិកសហជីពត្រូវតែដាក់ពាក្យបណ្ដឹងតវ៉ា ដែលមានការបញ្ជាក់យ៉ាង ត្រឹមត្រូវរបស់ ខ្លួនជាលាយលក្ខណ៍អក្សរដោយផ្ទាល់ទៅលើប្រធានផ្នែករបស់ខ្លួន ឬអ្នក គ្រប់គ្រងធនធាន មនុស្ស(បើសិនបណ្ដឹងតវ៉ានេះធ្វើឡើង ដើម្បីប្រឆាំងប្រធានផ្នែករបស់ខ្លួន) ក្នុងរយៈពេល (៧)ប្រាំពីរថ្ងៃនៃថ្ងៃធ្វើការដោយមិនគិតចាប់ពីតំណាងសហជីព) មុនពេលធ្វើ ការសម្រេច ចិត្តជាចុងក្រោយនៅក្នុងដំណើរនៃការដាក់ពិន័យ។ បើសិនជាលទ្ធផលនៃការ ស៊ើបអង្កេត រកមិនមានកំហុសណាមួយកើតឡើងចំពោះភាគីកម្មករនិយោជិតណាមួយទេ នោះ បុគ្គល នោះទទួលបានសំណង់ប្រាក់បៀវត្សវិញតាមអត្រាធម្មតា សម្រាប់រយៈពេលដែល គេត្រូវបានព្យួរការងារ។ក៏ប៉ុន្តែបើការស៊ើបអង្កេត(ធ្វើឡើងដោយតំណាងអ្នកគ្រប់គ្រង សណ្ឋាគារ និងតំណាងសហជីព) រកឃើញថាកម្មករនិយោជិតនោះបានប្រព្រឹតកំហុស ដែល មិនទាន់ ដល់កំរិតត្រូវបណ្ដេញចោល ការព្យួរការងារនេះអាចនឹងត្រូវបានគេដាក់ជាវិធានការវិ ន័យ ហើយបុគ្គលនោះក៏អាចត្រូវទទួលនូវការប្រមានជាលាយលក្ខណ៍អក្សរផងដែរ ។​ ជំហានទី ៤: ការបញ្ឈប់ពីការងារ/ការបណ្ដេញចោល ១. ការបញ្ឈប់/ការបណ្ដេញចេញអាចត្រូវបានអនុវត្តនៅពេលណានិតិវិធីនៃការដាក់វិន័យ ទាំងឡាយដូចពោលពីខាងដើមមកមិនអាចកែលម្អរស្ថានភាព ដែលមិនប្រក្រតីឲ្យបាន ប្រសើរឡើងវិញ។ ការបញ្ឃប់ពីការងារឬការបណ្ដេញចេញនៃសមាជិកសហជីពណាមួយ គឺជាជម្រើសចុងក្រោយបំផុត ហើយតម្រូវឲ្យមានការឯកភាពពីអ្នកគ្រប់គ្រងធនធានមនុស្ស ឬអ្នកចាត់កាតទូទៅ និងតំណាងសហជីព ៣. សណ្ឋាគារត្រូវរក្សាសិទ្ធិក្នុងការចាប់ផ្ដើមដំណើរការវិធានការដាក់វិន័យទៅតាម ជំហានណាមួយក៏បាន ស្របទៅតាមមក្រិតធ្ងន់នៃការរំលោភបំពាន ។ ៤. ការដាក់វិន័យទៅកម្មកតនិយោជិតណាមួយ ត្រូវបានចាត់ទុកថាជាការសម្រេចចិត្ត សំខាន់ ក្នុងក្របខ័ណ្ខនៃការគ្រប់គ្រង ដែលធ្វើឡើងបន្ទាប់ពីមានការពិចារណា និងមានការ ស្រាវ ជ្រាវយ៉ាងប្រុងប្រយ័ត្ន ។ យើងសង្ឃឹមថា វិធានការណ៍ដាក់វិន័យនេះ នឹងត្រូវមានភាព ចាំបាច់ត្រូវយកមកប្រើឡើយ ។ ៥. សំណុំឯកសារនៃការដាក់វិន័យរួមមានរួមទាំងការព្រមានទាំងឡាយ និងការវាយតម្លៃ ការបំ ពេញការងារត្រូវបានរក្សាទុកជាឯកសារសំងាត់សម្រាប់កម្មករនិយោជិត ហើយកម្មករ និយោជិតដែលមានការពាក់ព័ន្ធនោះអាចពិនិត្យបាន ។

ប្រការ ១០: នីតិវិធីនៃការដោះស្រាយវិវាទការងារ

ក. គោលបំណងនៃនីតិវិធីដោះស្រាយវិវាទការងារគឺដើម្បីដោះស្រាយវិវាទឲ្យបានឆាប់ រហ័ស និងមានលក្ខណៈជាប្រព័ន្ធដើម្បីទប់ស្កាត់បញ្ហាតូចតាចមិនឲ្យប្រែក្លាយទៅជាការរាំង ស្ទះ ដល់ការប្រតិបត្តិការប្រចាំថ្ងៃរបស់សណ្ឋាគារ ។ វិវាទទាំងអស់គួរតែត្រូវបានដោះស្រាយ នៅក្នុងរង្វង់សណ្ឋាគារជាជាងការនៅក្រៅសណ្ឋាគារដើម្បីជៀសវាងការផ្ទុះចេញជាកូដ កម្ម ។ ខ. ក្នុងករណីដែលមានបញ្ហាណាមួយ ឬវិវាទណាមួយ តំណាងទាំងឡាយមកបីផ្នែក គ្រប់គ្រង និងសហព័ន្ធសហជីពកម្មករទេសចរណ៍កម្ពុជា មេធាវី ដែលជួសមុខឲ្យសហជីព និង សណ្ឋាគារ និងតំណាងពីខាងក្រៅដទៃទៀតត្រូវចូលរួមដោះស្រាយវិវាទ បើសិនជាមាន តម្រូវ ការអាចចូលរួមអង្គប្រជុំសម្រាប់គោលបំណងដោះស្រាយវិវាទ ។ ជំហានផ្លូវការទាំងឡាយនៃការដោះស្រាយវិវាទការងារ បើសិនជាដំណោះស្រាយវិវាទមិនអាចសម្រេចបានសម្រាប់បញ្ហាមួយ ដែលមានការពាក់ ព័ន្ធដល់បុគ្គលម្នាក់ឬកម្មករនិយោជិតមួយក្រុមបន្ទាប់ពីសហជិតធ្វើតាមជំហាននានានៅ ក្នុង ប្រការ៣ សហជីពអាចធ្វើតាមប្រការ១១ ដើម្បីសម្រេចបញ្ចប់បញ្ហាតែម្ដង ។ ១.ប្រធាន ឬអនុប្រធានសហជីព និងតំណាងសហជីពដែលបានជ្រើសរើសរហូត ដល់២ នាក់(ឬបើសិនជាពួកគេអវត្តមាន ត្រូវមានអ្នកដែលបានតែងតាំងជំនួស) ត្រូវស្នើ ឲ្យមាន កិច្ចប្រជុំជាមួយនឹងផ្នែកគ្រប់គ្រងក្នុងគោលបំណងរៀបចំពេលវេលា ទីកន្លែងប្រជុំ និង របៀ់ បវារៈឲ្យបានត្រឹមត្រូវសម្រាប់អង្គប្រជុំផ្លូវការមួយជាមួយនឹងសហជីព និងកម្មករ និយោជិត ដែលពាក់ព័ន្ធនឹងជំលោះនេះ ។ តំណាងសហជីព និងនិយោជកដែលពាក់ព័ន្ធជំ លោះអាច ចូលរួមកិច្ចប្រជុំផ្លូវការនេះបាន ។ បន្ទាប់ពីកិច្ចប្រជុំផ្លូវការនោះរួចអ្នកគ្រប់គ្រងត្រូវ ធ្វើការស្រាវជ្រាវបញ្ហាហើយឆ្លើយតបទៅកាន់សហជីពវិញភ្លាមក្នុងរយៈពេល៤៨ម៉ោង។ បើ សិន ជាជំលោះត្រូវបានដោះស្រាយដោយការពេញចិត្តពេញថ្លើម នៅពេលនោះ សំណុំរឿង នេះ នឹងត្រូវបានបញ្ចប់ជាស្ថាពរ ។ ផ្ទុយមកវិញ បើសិនជាគេមិនអាចឈានទៅដល់ដំណោះ ស្រាយណាមួយដែកគួរឲ្យពេញចិត្តទេនោះសហជីពត្រូវអនុវត្តន៍ដុជតទៅនេះ ៖ ក. សហជីពត្រូវដាក់ពាក្យបណ្ដឹងលាយលក្ខណ៍អក្សរ ទៅកាន់អ្នកគ្រប់គ្រងធនធាន មនុស្សដែលជាអ្នកត្រូវឆ្លើយតបដោយផ្ដល់ឲ្យនូវ សំណើរដោះស្រាយស្រាយមួយចំពោះជំ លោះនេះក្នុងរយៈពេលប្រាំពីរ(៧)ថ្ងៃ ចាប់ពីថ្ងៃទទួលពាក្យបណ្ដឹង។ ប្រសិនបើជំលោះត្រូវ បាន ដោះស្រាយប្រកបដោយភាពពេញចិត្តពេញថ្លើមសំណុំរឿងនេះត្រូវបិទបញ្ចប់។ ផ្ទុយទៅ វិញបើគេមិនអាចឈានទៅដល់ដំណោះស្រាយណាមួយដែលគួរឲ្យពេញចិត្ត សហជីពត្រូវអនុ វត្តន៍ដូចតទៅនេះ : គ. សហជីពត្រូវស្វែងរកដំណើរការសំរុះសម្រួលមួយ ដើម្បីដោះស្រាយវិវាទជាមួយនឹង ក្រសួង ការងារ និងបណ្ដុះបណ្ដាលវជ្ជាជីវៈ។ បើសិនជាជំលោះនេះមិនអាចត្រូវបានដោះ ស្រាយនៅត្រឹមកំរិតនេះ នោះក្រសួងអាចបញ្ជូនសំណុំរឿងនេះទៅឲ្យក្រុមព្រេក្សាអាជ្ញា កណ្ដាល ។​ យោងតាមប្រកាស​០៩៩ស្ដីពីនីតិវិធីក្រុមព្រឹក្សាអាជ្ញាកណ្ដាល សេចក្ដីបង្គាប់ក្រុម ព្រឹក្សា អាជ្ញាកណ្ដាលនឹងមានអានុភាពលុះត្រាតែភាគីទាំងសងខាងយល់ព្រម ។ បើសិនជា ក្រុម ព្រឹក្សាអាជ្ញាកណ្ដាលមិនអាចដោះស្រាយជំលោះនេះបានទៀត ឬភាគីណាមួយមិនព្រម ទទួលយកការសម្រេចចិត្តរបស់ក្រុមព្រឹក្សាអាជ្ញាកណ្ដាល ក្នុងករណីនេះពួកគេអាចបញ្ជូន សំណុំរឿងនេះទៅកាន់តុលាការ ឬសហជីពអាចអំពាវនាវឲ្យមានការធ្វើកូដកម្ម ។ ឃ. នៅក្នុងជំហានដោះស្រាយជំលោះណាមួយ ក្នុងចំណោមជំហានដោះស្រាយវិវាទ នានាដែលបានពោលនៅខាងលើនេះ សហជីព និងនិយោជកអាចព្រមព្រាងគ្នាទៅវិញទៅមក ដើម្បីពន្យាការឆ្លើយតបរបស់គេដើម្បីដំណើរការស៊ើបអង្កេតបន្ថែមទៀត ។

ប្រការ ១១: កូដកម្ម និងឡុកអៅ

ក. សហជីពមិនត្រូវផ្ដួចផ្ដើមគំនិតឲ្យមានការធ្វើកូដកម្មទាំងឡាយ។ ភាគីទាំងពីនឹងត្រូវជួ មគ្នា ដើម្បីពិភាក្សាទៅលើបញ្ហាការងារ និងព្យាយាមដោះស្រាយបញ្ហាទាំងនោះ ឲ្យបានឆាប់ រហ័សបំផុតតាមដែលអាចធ្វើបាន ។ ភាគីទាំងពីរត្រូវអនុវត្តន៍ទៅតាមនីតិវិធីនានាដែលបាន កំណត់ក្នុងច្បាប់ការងារ ហើយកូដកម្មទាំងលាយគឺជាជម្រើសចុងក្រោយបំផុតរបស់ សហជីព ដែលនឹងត្រូវធ្វើឡើង ។

ប្រការ ១២: សុខភាព សុវត្តិភាព បរិស្ថាន និងសណ្ឋាប់ធ្នាប់ការងារ

ក. សណ្ឋាគារត្រូវផ្ដល់ជូនឲ្យកម្មករនិយោជិតនូវបង្គន់អនាម័យ កន្លែងងូតទឹកផ្កាឈូក និងបន្ទប់ដែលមានសោរចាក់ត្រឹមត្រូវ និងស្អាតបាត ។ ខ. សណ្ឋាគារត្រូវដំណើរការហ្វឹកហ្វឺនឲ្យបានទៀងទាត់ក្នុងការពន្លត់អគ្គីភ័យនិងរបៀប ជន្លៀសខ្លួន។ វគ្គបណ្ដុះបណ្ដាលត្រូវផ្ដល់ជូនជារបៀបក្រុមពន្លត់អគ្គីភ័យនៅក្នុងកន្លែងធ្វើ ការ ហើយឧបករណ៍សុវត្ថិភាពអគ្គីភ័យទាំងអស់ត្រូវតែអនុលោមទៅតាមច្បាប់នៃព្រះរាជា ណា ចក្រកម្ពុជា ។ គ. កង់ទីនសម្រាប់បុគ្គលិក ត្រូវបានរៀបចំឡើងទៅតាមតម្រូវការទាំងឡាយដែលបាន កំណត់ ក្នុង ប្រការ ៧ក សម្រាប់គោលបំណងនៅពេលសម្រាកទទួលទានអាហារ ។ ឃ. កម្មករជាស្រ្តីដែលមានផ្ទៃពោះដែលមានភារកិច្ចបំពេញការងារលើកដាក់ទំនិញធ្ងន់ៗ និង ត្រូវបែងចែកការងារឲ្យបានត្រឹមត្រូវទៅតាមស្ថានភាពរបស់ពួកគេ ។ អត្រាប្រាក់ឈ្នួល និង ការលើកទឹកចិត្តនានានឹងនៅរក្សាដដែល។ ង. ក្នុងករណីមានការចោតប្រកាន់អំពីការរំលោភបំពានទៅលើនីតិវិធីសុខភាព និង សុវត្ថិភាព អ្នកពាក់ព័ន្ធទាំងឡាយត្រូវ លើកសំណើជូនទៅគណកម្មាធិការសុខភាព និង សុវត្ថិ ភាព ការងារនៅក្នុងសណ្ឋាគារដើម្បីបានវិធានការដោះស្រាយ ។ ច. រាល់ការរៀបចំតំឡើងប្រព័ន្ធតុះឡើងទាំងអស់នៅកន្លែងធ្វើការត្រូវយោងទៅតាមស្ដ ង់ដាសំណង់នៃកម្ពុជា​ ។ ឆ. និយោជកនឹងចំនាយរហូតដល់ ៣០០ដុល្លា សហរដ្ឋអាមេរិចជាអតិបតិមារក្នុងមួយ ឆ្នាំ សម្រាប់ៈ ១. ថ្លៃសម្រាប់ពីគ្រោះជាមួយគ្រូពេទ្យ ថ្លៃឱសថ ការឆ្លុះកាំរស្មីអ៊ីច និងថ្លៃមន្ទីរពេទ្យ សម្រាប់ ជម្ងឺនានាដែលមិនមែនជាជម្ងឺទាក់ទង់នឹងការងារ ។ ២. ការសំអាតធ្មេញមួយដងក្នុងមន្ទីរពេទ្យទន្តសាស្ត្រដែលទទួលស្គាល់ដោយ សណ្ឋាគារ ។ ៣. ការវះកាត់ប្រសូត្រតាមការជ្រើសរើស ការប្រសូត្រតាមលក្ខណៈធម្មជាតិសម្រាប់កម្ម និយោជិតស្ត្រីដែលរៀបអាពាហ៍ពិពាហ៍តាមផ្លូវច្បាប់ដោយអនុញ្ញាតចំពោះកូនចំនួនពីរ។ ក្នុងករណីដែលកម្មករនិយោជិតស្ត្រីបានលែងលះតាមផ្លូវច្បាប់ ហើយរៀបការជាថ្មី​ នាងក៏ ទទួលបានសិទ្ធិនេះរហូតដល់កូនចំនួនពីរដូចគ្នាដែរ ។ លើសពីនេះទៅទៀត និយោជកនឹងចំនាយរហូតដល់៦០០ដុល្លាសហរដ្ឋអាមេរិចជាអតិប្បរិមាក្នុងមួយឆ្នាំសម្រាប់ការជួយ សង្គ្រោះបន្ទាន់ ដូចជាការវះកាត់ ថ្លៃសម្រាប់ពិគ្រោះជាមួយគ្រូពេទ្យ ថ្លៃទិញឱសថ ការឆ្លុះ កាំរស្មីអ៊ីច និងថ្លៃមន្ទីរពេទ្យសម្រាប់គ្រោះថ្នាក់ធ្ងន់ធ្ងរប៉ះពាល់ដល់អាយុជីវិតដូចជា៖ ១។​រោគរលាគខ្នែងពោះវៀន ២.របួសធ្ងន់ធ្ងរបណ្ដាលមកពីគ្រោះថ្នាក់ចរាចរណ៍តាមផ្លូវ ៣.គាំងបេះដូង និងសរសៃរឈាមក្នុងខួរក្សាល ៤.ការប្រសូត្រកូន ដែលគ្មានវេជ្ជបណ្ឌិត បានសម្រេចថាមាន តែការវះកាត់ទេទើបអាច សង្រ្គោះជីវិតម្ដាយ និថង/រឺជីវិតកូន ។​ រាល់ការពុំបានប្រើប្រាស់ឧបត្ថម្ភវេជ្ជសាស្ត្រ ពុំអាចទាមទារដូរជាលុយនៅបំណាច់ឆ្នាំនោះ។ ជ. សណ្ឋាគារនឹងមិនទូរទាត់ថ្លៃព្យាបាល ចំពោះគ្រោះថ្នាក់ចរាចរណ៍ទោចក្រយាន្តណ មួយដែលកម្មករនិយោជិត មិនបានជ្រើសរើសមួកការពារសុវត្ថិភាពដែលតម្រូវ ដោយច្បាប់ កម្ពុជា។ ពុំមានការទូទាត់ប្រាក់ណាមួយដែលនឹងត្រូវធ្វើឡើងសម្រាប់ករណីដូចតទៅនេះ ៖ ថ្នាំពេទ្យ ឬការព្យាបាលជម្ងឺដោយគ្មានការអនុម័តដោយគ្រូពេទ្យរបស់សណ្ឋាគារ ឬគ្រូ ពេទ្យដែលបានតែងតាំងជាមុន និងការព្យាបាល ឬរបួសដែលកំពុងទាមទារ ។ ការព្យាបាល ជាពិសេសសម្រាប់ការថែទាំភ្នែក និងធ្មេញ(ទន្តសាស្ត្រ)ដូចជាការប្រើវែ នតា ធ្មេញក្លែងក្លាយ ឬជើងធ្មេញពាក់មួយក្រាស់ ។ ល ។ សេវាបង្កា ឬប្រុងប្រយ័ត្នទុកជាមុន ដូចជារបបលំហែរកាយ ឬធ្វើម៉ាស្យា ។ ការព្យាបាលដែលពាក់ព័ន្ធដល់ការមានផ្ទៃពោះ ការគ្មានកូន និងលក្ខខ័ណ្ឌទាំងឡាយ ដែល កើតចេញពីវិធីសាស្ត្រមិនឲ្យមានកូនតាមរយៈការវះកាត់ សុខភាព ឬតាមបែបគីមីវិទ្យាសំរាប់ពន្យាកំណើត ។ ថ្លៃពិគ្រោះ និងថ្នាំពេទ្យសម្រាប់ជម្ងឺដែលបណ្ដាលមកពីការធ្វេសប្រហែស ឬកំហុសផ្ទាល់ ខ្លួន ឧទាហរណ៍ដូចជាជម្ងឺកាមរោគដែលឆ្លងតាមរយៈការរួមភេទ ដូចជា ស្វាយ ប្រមេះ ទាមឡា និងអេដស៍ HIV ។ កម្មករនិយោជិតគ្មានសិទ្ធិទទួលយកការឈប់សំរាកព្យាបាលដោយ គ្មានប្រាក់ឈ្នួល ការព្យា បាល និងថ្នាំពេទ្យព្យាបាលដែលមិនពីថ្លៃពាក់ព័ន្ធដល់ជម្ងឺណាមួយចំនួនដូចមានរៀបរាប់នៅខាងក្រោមនេះ​​​ ៖ របួសកើតឡើងដោយសារការប្រព្រឹត្តមិនត្រឹមត្រូវ ឬការធ្វើឲ្យពិការដែលកើតឡើងពីការ ព្យាយាមធ្វើអត្តឃាត ។ ការញុះញង់ឲ្យមានការរំលោភបំពាននានា ។ ការប្រើប្រាស់ថ្នាំដែលគ្មានវេជ្ជបញ្ជាត្រឹមត្រូវពីគ្រូពេទ្យ ។ វិធានការដែលទាក់ទងទៅនឹងការពន្លូតកូន ។ ការប្រើប្រាស់គ្រឿងស្រវឹងរហូតកំរិត ។ សកម្មភាពបង្កចលាចល ឬឥរិយាឥតមានសណ្ឋាប់ធ្នាប់ ។ ការរលូតកូន-ការសុំច្បាប់ឈប់សំរាកព្យាបាលជម្អឺនៅក្នុងគ្រានេះ នឹងត្រូវអនុម័តជូន លុះ ត្រាមានលិខតបញ្ជាក់របស់គ្រូពេទ្យប្រចាំនៅសណ្ឋាគារប៉ុណ្ណោះ។ ឈ. ការធានារ៉ាប់រងសំណង់សំរាប់កម្មករនិយោជិត បើសិនជាកម្មករនិយោជិតណាម្នាក់បានរង់របួសនៅកន្លែងធ្វើការ ឬក្នុងពេលធ្វើដំណើរ ​​ ដោយផ្លូវត្រង់បំផុតពី ផ្ទះទៅកន្លែងធ្វើការនិងពីកន្លែងធ្វើការទៅផ្ទះ ថ្លៃចំណាយព្យាបាលទាំង អស់នឹងត្រូវ ទូទាត់ទៅតាមការណែនាំនៃគោនយោបាយបេឡាជាតិសន្តិសុខសង្គមសព្វថ្ងៃ ដែលអនុលោមទៅតាមការ កណត់នៃច្បាប់ការងារ ។ ញ. ផ្លូវចូលរបស់កម្មករនិយោជិតត្រូវស្អាតជានិច្ច និងមិនត្រូវរាំងស្ទះនៅគ្រប់ពេលវេលា ទាំង អស់ ។ ដ. និយោជកត្រូវព្យាយាមការពារទ្រព្យសម្បត្តិរបស់កម្មករនិយោជិតនៅពេលដែលពួក គេបំពេញការងារដោយផ្ដល់ជូនទូរមានសោរ និងបុគ្គលិកសន្តិសុខដើរល្បាត។ វត្ថុណាមួយ ក៏ ដោយដែលបាននៃមកពីខាងក្រៅ យកចូលមកក្នុងបរិវេណសណ្ឋាគារនឹងត្រូវទទួលខុសត្រូវ ដោយកម្មករនិយោជិតខ្លួនឯង ចំពោះហានោភ័យណាមួយ ដែលកើតមានឡើង ហើយ សណ្ឋាគារនឹងមិនទទួលខុសត្រូវចំពោះអំពើរចោរកម្ម ឬខូតខាតណាមួយឡើយ។ កម្មករ និយោជិតមានសិទ្ធិរាយការណ៍ជូនប៉ូលីសអំពីអំពើចោរកម្ម ឬខូតខាតណាមួយនោះ ។ ថ. និយោជកត្រូវផ្ដល់ឯកសណ្ឋានស្អាតបាតគ្រប់គ្រាន់ជូនចំពោះកម្មករនិយោជិតទាំង អស់។ ស្បែកជើងសុវត្ថិភាពនឹងត្រូវផ្ដល់ជូនតែសម្រាប់ផ្នែកណាដែលមានតំរូវការសម្រាប់ ប្រមូល​ ហេតុសុវត្ថិភាព និងអនាម័យការងារ ហើយបញ្ហានេះគឺជាឆន្នានុសិទ្ធរបស់ផ្នែក គ្រប់គ្រង ។ និយោជកត្រូវផ្ដល់ស្បែកជើងធ្វើការងារ ដល់កម្មករនិយោជិតដោយគិតថ្លៃត្រឹម ៥០%(ហាសិបភាគរយ) នៃថ្លៃដើមដែលមានមកវិញមក ។ ឌ. និយោជកត្រូវរៀបចំពិធីជប់លៀងទៀថទាត់មួយជូនកម្មករនិយោជកជិតក្នុងមួយឆ្នាំ ម្ដង។ ធ. ក្នុងព្រឹត្តិការណ៍ដែលបុគ្គលណាម្នាក់បាត់បង់ជីវិតនៅពេលដែលគាត់នៅជា បុគ្គលិកនៅ​​ ក្នុងសណ្ឋាគារ សណ្ឋាគារនឹងជួយឧបត្ថមប្រាក់មរណៈភាពចំនួន ២០០០ ដុល្លាអាមេរិច ដល់ទាយាទរបស់សពស្របច្បាប់លើកលែងតែការទទួលមរណភាពនោះ បណ្ដាលមកពី ​​ មូលហេតុដូចខាងក្រោមៈ មរណភាពដោយដោយការធ្វើអត្តឃាតដោយចេតនា ការប្រព្រឹត្តអំពើអ្វីមួយផ្ទុយពីច្បាប់ ឬធ្វើឲ្យមានគ្រោះថ្នាក់ណាមួយដែលមិនអាច ដោះសាបាន បង្កហេតុ ដោយរំលោភបំពាន ការប្រើប្រាស់ឱសថដោយមិនមានវេជ្ជបញ្ជាត្រឹមត្រូវ វិធានការទាក់ទង់នឹងការពន្លូតកូន ការប្រើប្រាស់គ្រឿងស្រវឹងដោយហួសកំរិត រាល់ការបំពានសេចក្ដីស្ងប់ស្ងាម ឬឥរិយាបថឥតមានសណ្ឋាប់ធ្នាប់ ការរលូតកូន-ការសុំច្បាប់ឈប់សំរាកព្យាបាលជម្ងឺនៅក្នុងគ្រានេះ នឹងត្រូវអនុម័ត ជូនលុះ ត្រាមានលិខិតបញ្ជាក់របស់គ្រូពេទ្យប្រចាំនៅសណ្ឋាគារប៉ុណ្ណោះ ។ ណ. សណ្ឋាគារត្រូវផ្ដល់ជូនកម្មករនិយោជិតទាំងអស់នូវការពិនិត្យសុឋភាពប្រចាំ ឆ្នាំរឯកម្មករ​និយោជិតដែលធ្វើការនៅផ្នែកម្ហូបអាហារត្រូពិនិត្យសុខភាពប្រចាំឆ្នាំ ចំនួន ២ ដ ង៕ ប្រសិនបើរកឃើញមានប្រភេទជម្ងឺណាមួយដែលពិនិត្យឃើញថាអាចបង្កឲ្យ មានគ្រោះ ថ្នាក់ដល់ភ្ញៀវ ឬកម្មករនិយោជិត សហជីវិននោះវាគឺជាឆន្ទានុសិទ្ធរបស់ សណ្ឋាគារក្នុងការ ទូទាត់លើការព្យាបាលជម្ងឺនោះ ។ សណ្ឋាគារនឹងមិនរើសអើងប្រ ឆាំងទៅនឹងកម្មករនិយោជិត ណាម្នាក់ឡើយ ដោយយោងទៅតាមគោលការណ៍របស់ក្រុមសណ្ឋាគារអ៊ីនធើខមធីណិលថល ភ្នំពេញ ។ ទោះជាយ៉ាងណាក៏ដោយ បើមានការផ្លាស់ប្ដូរគោលលការណ៍នេះ យើងនឹងអនុវត្ត ន៍គោលការណ៍ដែលបានកែ តម្រួវថ្មី ។

ប្រការ ១៣: វិភាគទានសុខុមាលភាពសង្គ្រោះបន្ទាន់សំរាបកម្មករ

និយោជិត ក.នៅពេលដែលមានសោកនាដកម្មគ្រោះអាសន្នផ្ទាល់ខ្ឡួនណាមួយឧទាហរណ៍ដូចជា បាត់បង់ទ្រព្យសម្បត្តិផ្ទាល់ស្លួនទាំងស្រុងដោយសារតែអគ្គីភ័យ ឬទឹកជំនន់ ។ ល ។ សណ្ឋាគារនឹងពិចារណាទៅលើករណីនិមួយៗទៅតាមលទ្ធភាពរបស់ខ្លួនដែលអាចធ្វើបាន និងធ្វើការចូលរួមវិភាគទានជាប្រាក់ដ៏សមស្របណាមួយ ។

ប្រការ ១៤: ប្រសិទ្ធិភាពនៃការអនុញ្ញាតរួម

ក.ក្នុងករណីអ្នកគ្រប់គ្រង ឬម្ចាស់កម្មសិទ្ធិត្រូវបានផ្លាស់ប្ដូរ អនុញ្ញាតរួមនេះត្រូវរក្សាសុ ពលភាពដដែលសម្រាប់ថិរវេលានៃការអនុញ្ញាតរួមនេះ ។ ខ. ក្នុងករណីអ្នកគ្រប់គ្រង ឬម្ចាស់កម្មសិទ្ធិត្រូវបានផ្លាស់ប្ដូរ សហជីពនឹងត្រូវបានជូន ព័ត៌មមានទៅតាមពេលវេលាមួយដែលឆាប់រហ័សបំផុត ។

ប្រការ ១៥: អាណត្តិ និងវិសោធនកម្មទៅលើអនុញ្ញាតរួម

ក.សុពលភាពៈ អនុសញ្ញារួមនេះមានសុពលភាពសម្រាប់រយៈពេល២ឆ្នាំចាប់ពីថ្ងៃទីដែលក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជិវៈបានផ្ដល់អាជ្ញាប័ណ្ណ ហើយនឹងត្រូវចរចាម្ដងទៀតក្នុងរយៈ ពេល៣ ខែមុនអស់សុពលភាព។ ខ.ការបន្តជាស្វ័យប្រវត្តិៈ ភាគីណាមួយដោយអាចសរសេរលិខិតជូនដំណឹងជាលាយលក្ខណ៍អក្សរទៅឲ្យភាគួម្ខាងទៀត ឲ្យភាគម្ខាងទៀតបានដឹងអំពីគោលបំណងរបស់ខ្លួនដើម្បីស្នើ និងចរចាទៅលើការកែប្រែ ឬការ ធ្វើវិសោ​ធន​កម្មទៅ​​លើអនុសញ្ញារួម នេះក្នុងរយៈពេល៦០ថ្ងៃ (ហុកសិបថ្ងៃ) មុនកាលបរិច្ឆេទ ផុតសុពលភាពអនុសញ្ញារួម ។ ការចរចានឹងចាប់ផ្ដើមធ្វើក្នុងរយៈពេល១០ថ្ងៃ (ដប់ថ្ងៃ) ចាប់ពី ដែលទទួលបានសំណើ ទាំងនេះ លើកលែងតែភាគីទាំងពីរមានការកំណត់ដោយឡែកផ្សេងគ្នា ទៀត​ ។ បើសិនជាគ្មានការព្រមព្រាងណាមួយត្រូវបានសម្រេចនៅពេលដែលអាណត្តិនៃអនុ សញ្ញារួមនេះ អាណត្តិនិងល័ក្ខខ័ណ្ឌទាំងឡាយរបស់វា នឹងនៅតែរក្សាសុពលភាពជាធរមាន រហូតដល់ពេលមានកិច្ចព្រមព្រាងថ្មីណាមួយត្រូវបានសម្រេចឡើង ។ គ. គ្មានការវិសៅធនកម្ម និងការស្នើសុំបន្ថែមណាមួយនឹងត្រុវបានធ្វើឡើងក្នុងកំឡិង ពេលនៃអនុសញ្ញារួមនេះទេលើកលែងតែមានការផ្លាស់ប្ដូរនៅក្នុងច្បាប់ការងារ ។ ឃ. ការផ្ដល់សច្ចាប័ន សហជីពត្រូវធានាជាមួយនឹងសណ្ឋាគារថា អាណត្តិនិងលក្ខខណ្ឌទាំងឡាយរបស់ កិច្ចព្រមព្រាងនេះ ត្រូវបានផ្ដល់សច្ចប័ន និងអនុម័តយ៉ាងត្រឹមត្រូវដោយសមាជិក ទាងអស់ របស់សហជីព ។ ង. អនុសញ្ញារួមនេះ ត្រូវបានធ្វើឡើងជាភាសាអង់គ្លេស និងភាសារខ្មែរដែលមានតម្លៃ ស្មើគ្នា ។

ប្រការ ១៦: អវសាន្តបញ្ញតិ

ដើមើម្បីជាសាក្ខីភាពនៃការព្រមព្រៀងរវាងសណ្ឋាគារ និងសហជីព តំណាងស្របច្បាប់ របស់ភាគីទាំងពីរបានចុះហត្ថលេខាទៅលើអនុសញ្ញារួមនេះនៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០១១ នៅរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា ។

KHM Regency Company Limited - 2012

Start date: → 2012-01-01
End date: → 2013-12-31
Name industry: → Hospitality, catering, tourism
Name industry: → Hotels and similar accommodation
Public/private sector: → In the private sector
Concluded by:
Name company: →  Regency Company Limited
Names trade unions: →  សហជីពសាមគ្គីភាពឯករាជ្យ នៃសណ្ឋាគារអ៊ីនធើខនធីណិនថល ភ្នំពេញ

TRAINING

Training programmes: → Yes
Apprenticeships: → No
Employer contributes to training fund for employees: → No

WORK AND FAMILY ARRANGEMENTS

Maternity paid leave: → 13 weeks
Maternity paid leave restricted to 100 % of basic wage
Job security after maternity leave: → No
Prohibition of discrimination related to maternity: → No
Prohibition to oblige pregnant or breastfeeding workers to perform dangerous or unhealthy work: → Yes
Workplace risk assessment on the safety and health of pregnant or nursing women: → No
Availability of alternatives to dangerous or unhealthy work for pregnant or breastfeeding workers: → Yes
Time off for prenatal medical examinations: → Yes
Prohibition of screening for pregnancy before regularising non-standard workers: → No
Prohibition of screening for pregnancy before promotion: → No
Facilities for nursing mothers: → No
Employer-provided childcare facilities: → No
Employer-subsidized childcare facilities: → No
Monetary tuition/subsidy for children's education: → No
Paternity paid leave: → Not specified days
Leave duration in days in case of death of a relative: → Insufficient data days

GENDER EQUALITY ISSUES

Equal pay for work of equal value: → No
Discrimination at work clauses: → Yes
Equal opportunities for promotion for women: → No
Equal opportunities for training and retraining for women: → No
Gender equality trade union officer at the workplace: → Yes
Clauses on sexual harassment at work: → Yes
Clauses on violence at work: → No
Special leave for workers subjected to domestic or intimate partner violence: → No
Support for women workers with disabilities: → No
Gender equality monitoring: → No

EMPLOYMENT CONTRACTS

Trial period duration: → 90 days
Part-time workers excluded from any provision: → No
Provisions about temporary workers: → No
Apprentices excluded from any provision: → No
Minijobs/student jobs excluded from any provision: → No

WORKING HOURS, SCHEDULES AND HOLIDAYS

Working hours per day: → 8.0
Working days per week: → 6.0
Paid annual leave: → 18.0 days
Paid annual leave: → 3.6 weeks
Rest period of at least one day per week agreed: → Yes
Maximum number of Sundays / bank holidays that can be worked in a year: → 
Paid leave for trade union activities: → 48.0 days
Provisions on flexible work arrangements: → Yes

WAGES

Wages determined by means of pay scales: → No
Adjustment for rising costs of living: → 

Wage increase

Premium for evening or night work

Premium for evening or night work: → 200 % of basic wage
Premium for night work only: → Yes

Premium for overtime work

Premium for overtime work: → 150 % of basic wage

Premium for hardship work

Premium for hardship work: → KHR 1 USD per month

Premium for Sunday work

Premium for Sunday work: → 100 %

Meal vouchers

Meal vouchers provided: → Yes
Meal allowances provided: → No
Free legal assistance: → No
Loading...